ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតជប៉ុន ជូនពរកម្ពុជា កាន់តែអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យបន្តទៀត ឆ្ពោះទៅរកសង្គមមួយ មិនទុកចោលនរណាម្នាក់
ភ្នំពេញ៖ នាឱកាសជម្រាបលាប្រជាពលរដ្ឋខ្មែរ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជាលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុន បានជូនពរឱ្យកម្ពុជាកាន់តែមានការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀត ដើម្បីឆ្ពោះទៅរកសង្គមមួយដោយ មិនទុកនរណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល។ តាមរយៈវិដេអូជាង៤នាទី បង្ហោះក្នុងគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក មីកាមិ ម៉ាសាហ៊ីរុ បានឱ្យដឹងថា លោកនឹងចាក ចេញពីកម្ពុជាជាមួយនឹងការចងចាំល្អៗជាច្រើន។ លោកក៏អរគុណសម្រាប់ការគាំទ្រ...