ព័ត៌មានអន្តរជាតិ
រុស្ស៊ី កោះហៅឯកអគ្គរដ្ឋទូតហ្វាំងឡង់ ជុំវិញការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន នៅទីក្រុងហែលស៊ីនគី
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅទីក្រុងមូស្គូ ក្នុងការតវ៉ាជុំវិញការរឹបអូស យកទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី នៅទីក្រុងហែលស៊ីនគី។ ក្រសួងបានឲ្យដឹងថា សេវាកម្មអាជ្ញាសាលាហ្វាំងឡង់ បានរឹបអូសអចលនទ្រព្យចំនួន ៤៥ នៅក្នុងប្រទេសហ្វាំងឡង់ ដែលជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី ដោយបន្ថែមថាទ្រព្យសម្បត្តិមួយចំនួន ត្រូវបានប្រើប្រាស់ដោយស្ថានទូត និងត្រូវបានការពារដោយអភ័យឯកសិទ្ធិការទូត។ រុស្ស៊ី បានជំរុញប្រទេសហ្វាំងឡង់ ឱ្យពិចារណាឡើងវិញនូវ “ការសម្រេចចិត្តមិនស្របច្បាប់” របស់ខ្លួនដែលបំពានលើ អនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១...