កម្សាន្ត
ឯម រាម សូមអភ័យទោសដែលសរសេរខុសអត្ថន័យ១លានបេះដូង
ភ្នំពេញ ៖ លោក ឯម រាម ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀត រឿងសរសេរសារក្នុងហ្វេសប៊ុកខ្លួនធ្វើឲ្យប៉ះពាល់ដល់ការបត់រូបជាបេះដូងជាង១លានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខួប១០ឆ្នាំនោះ នាព្រឹកថ្ងៃនេះ លោកបានបញ្ចេញសារធ្វើការសូមអភ័យទោសពីប្រជាពលរដ្ឋខ្មែរហើយ ។ ន័យសារសរសេរសូមទោសនោះគឺ “សូមអភ័យទោសពីបងប្អូនន័យដែលខ្ញុំបានសរសេរ Caption (ចំណងជើង) ខុសអត្តន័យរបស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ។ ដូចនេះហើយសូមខន្តី និងអភ័យផង...