ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង នឹងបង្កើនផលិត ឱសថបុរាណ
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាងមានផែនការ បង្កើនផលិតកម្មឱសថ ឫសឈើធម្មជាតិបុរាណ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ កាសែតគណបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បានរាយការណ៍កាលពីថ្ងៃអង្គារថា ផលិតកម្មនៃឱសថកូរ៉េបុរាណ គឺជាកិច្ចការងារដ៏សំខាន់សម្រាប់រដ្ឋាភិបាល...