ស្ថានភាពជំនន់ទឹកភ្លៀង
ពីថ្ងៃ៨-១៤ធ្នូ តំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ដល់១៧អង្សាសេ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសថា តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់ រហូតដល់១៧អង្សាសេ ចាប់ពីថ្ងៃទី៨ដល់១៤ធ្នូឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ ។ ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក...