បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធានៃក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទៅលើតំបន់ហ្គាហ្សា ដែលធ្វើឡើងបន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងបទឈប់បាញ់បានកំណត់គោលដៅលើទីតាំង មួយដែលចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល កំពុងត្រូវបានចាប់ខ្លួន។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក lok Donald Trump ហើយត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjmin Netanyahផងដែរ ។កិច្ចព្រមព្រៀងដេលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយនឹងរួមបញ្ចូលបីដំណាក់កាល ដែលដំណាក់កាលនីមួយៗនឹងមានរយៈពេល៤២ថ្ងៃ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងបង្កើនល្បឿន នៃការចែកចាយ ផ្នែកសព្វាវុធរបស់អាមេរិក ទៅកាន់កោះតៃវ៉ាន់។ ការលើកឡើង ដែលត្រូវបានធ្វើដោយ ទីប្រឹក្សាសន្តិសុខជាតិ ដែលនឹងត្រូវចូលមកកាន់ តំណែងផងដែរនោះគឺលោក Mike Waltz។ ថ្លែងនៅឯវិទ្យាស្ថានជាតិសន្តិភាពអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក Waltz...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើកិច្ចព្រមព្រៀងមួយ ដែលធានាបាននូវការដោះលែង ចំណាប់ខ្មាំងទាំងអស់ ដែលកាន់កាប់ដោយក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីន នេះបើតាមការប្រកាសរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក Donald Trump បានប្រកាសអះអាង។ ប្រធានាធិបតីអាមេរិកថ្មីលោក Trump បានបង្ហោះនៅលើវេទិកា TruthSocial...
បច្ចុប្បន្ននេះ នៅមិនដល់មួយសប្ដាហ៍ទៀតទេ រដ្ឋាភិបាលអាមេរិកថ្មី នឹងចូលកាន់អំណាច ។ បើមើលពីការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអន្តរជាតិ នៅពេលថ្មីៗកន្លង ទៅនេះ អ្នកផងទាំងពួង បានរកឃើញថា សំឡេងអំពាវនាវឱ្យចិននិងអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈម សកលគឺ កាន់តែខ្លាំងឡើងៗ ។ ឧទាហរណ៍ដូចជា កាសែត《The Independent 》របស់រុស្ស៊ី...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃចន្ទ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ទោះបីជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានធ្វើឲ្យកក្រើកទឹកដីប៉ាឡេស្ទីនក្តី ។ គិតចាប់តាំងពីដើមខែមករាមក អ្នកសម្រុះសម្រួលអន្តរជាតិ ដែលមានប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ...
“ការដំឡើងពន្ធគយ នឹងដំឡើងថ្លៃទំនិញ និងធ្វើឱ្យអតិផរណា មានសភាពកាន់តែធ្ងន់ធ្ងរ” “នេះគ្មានអំណោយផល ដល់កម្មករទាំងឡាយ និងផលប្រយោជន៍ យូរអង្វែង របស់សហរដ្ឋអាមេរិកឡើយ” ។ ល ។ ស្របពេលដែលរដ្ឋាភិបាលអាមេរិក អាណត្តិថ្មី ជិតចូលកាន់តំណែង ក្ដីព្រួយបារម្ភក្នុងស្រុក របស់សហរដ្ឋអាមេរិក ចំពោះទង្វើដែលរដ្ឋាភិបាលអាមេរិក នឹងបំផុសសង្គ្រាមពន្ធគយជុំថ្មី ក៏កាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។...
ឡូសអ៊ែនជីឡេស ៖ ក្រុមអ្នកពន្លត់អគ្គីភ័យ បានបន្តធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងទីក្រុងឡូសអ៊ែនជីឡេស ដែលបានកើតឡើង ជាលក្ខណៈទ្រង់ទ្រាយដ៏ធំ ដោយមានការព្រមានពីខ្យល់បោកបក់ខ្លំាង ដែលអាចបង្កជា “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ចាប់ពីថ្ងៃពុធនេះ ។ក្រុមសេវាអាកាសធាតុជាតិ សហរដ្ឋអាមេរិក ហៅកាត់ថា (NWS) បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារថា ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ចំពោះភ្លើងឆេះព្រៃ កាន់តែខ្លាំង នឹងបន្តកើតមានឡើង...
ឡូសអ៊ែនជីឡេស ៖ យោងតាមតម្រួតប្រចាំតំបន់ ឡូសអ៊ែនជីឡេស លោក Robert Luna បានប្រាប់ដល់ អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា ពលរដ្ឋប្រហែល៩២.០០០នាក់ នៅតែស្ថិតក្រោមការបញ្ជាជម្លៀស ជាកាតព្វកិច្ចដោយសារ តែភ្លើងឆេះព្រៃនៅរដ្ឋ ឡូសអ៊ែនជីឡេស នៅភាគខាងលិច នៃសហរដ្ឋអាមេរិក ហើយពលរដ្ឋចំនួន ៨៩.០០០នាក់ទៀត កំពុងស្ថិតក្រោមការព្រមាន ឲ្យជម្លៀសចេញផងដែរ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ចំនួនអ្នកដែលបដិសេធទាំងស្រុង នូវគំនិតរបស់ប្រធានាធិបតីថ្មីអាមេរិកលោក Donald Trump ក្នុងការទិញយកដែនកោះទឹកកកដ៏ធំ Greenland ពីប្រទេសដាណឺម៉ាក គឺមានត្រឹមតែប្រហែលជា ៣៧ភាគរយប៉ុណ្ណោះ ។ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ដោយឡែកសម្រាប់ពលរដ្ឋជាទូទៅ ប្រមាណជា៥៧,៣ភាគរយទៀត នៃចំនួនប្រជាជននៅ Greenland គាំទ្រ សំណើរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក...
សេអ៊ូល ៖ ប្រធានាធិបតីស្តីទី កូរ៉េត្បូងលោក Choi Sang-mok បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ ទីពីរត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ យ៉ាងសំខាន់ លើសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយជំរុញឱ្យមានការសម្របសម្រួលគ្នា ក្នុងចំណោមភាគីពាក់ព័ន្ធ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក នឹងចូលកាន់តំណែងសម្រាប់អាណត្តិប្រធានាធិបតីទីពីររបស់គាត់នៅថ្ងៃទី...