អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ដោយហាមជនជាតិ នៃប្រទេសចំនួន ១២ មិនឲ្យចូលទឹកដីអាមេរិក ដោយនិយាយថា វិធានការនេះ គឺចាំបាច់ដើម្បីការពារប្រឆាំងនឹងភេរវករបរទេស និងការគំរាមកំហែង ផ្នែកសន្តិសុខផ្សេងទៀត។ ប្រទេសដែលរងផលប៉ះពាល់រួមមានមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ...
ប្រ៊ុចសែល៖ ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការតម្លើងពន្ធលើដែក និងអាលុយមីញ៉ូម “ច្បាស់ណាស់មិនជួយដល់ការចរចា ដែលកំពុងបន្ត” និងហានិភ័យធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនាពេលថ្មីៗនេះ។ ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD ឆ្នាំ២០២៥ ដែលធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ។ ប្រធានពាណិជ្ជកម្មអឺរ៉ុបរូបនេះ...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនទទួលយក “ការបង្ខិតបង្ខំ និងការដាក់ការទាមទារ” ក្នុងការចរចានុយក្លេអ៊ែរនោះទេ ខណៈដែលការចរចាដោយប្រយោល ជាមួយសហរដ្ឋអាមេរិក នៅតែបន្តក្រោមការសម្របសម្រួលរបស់ប្រទេសអូម៉ង់។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័រប្រធានាធិបតីបានឲ្យដឹងថា ការកត់សម្គាល់លោក ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសនូវែលសេឡង់លោកស្រី Bethany...
បរទេស៖ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយនិយាយថា ការរឹតបន្តឹងដែល “បង្កគ្រោះថ្នាក់” និង “ការបង្ខិតបង្ខំ” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាវិធីត្រឹមត្រូវក្នុងការទាក់ទង ជាមួយទីក្រុងប៉េកាំងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុនបានអះអាងថា ទីក្រុងប៉េកាំងបាន...
តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ប្រទេសជប៉ុនបានឲ្យដឹងថា សមភាគីអាមេរិករបស់លោក មិនបានភ្ជាប់ទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការតម្លើងពន្ធទ្វេដងលើដែកនិងអាលុយមីញ៉ូមដល់ ៥០ ភាគរយក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុននោះទេ។ ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃសុក្រសប្ដាហ៍មុន ដែលជាថ្ងៃតែមួយដែលលោក Ryosei Akazawa រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច បានជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងមន្ត្រីផ្សេងទៀត សម្រាប់ការចរចារតម្លៃពន្ធទ្វេភាគីជុំទី៤។...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលទាំងស្រុង នូវការអនុវត្តខុសឆ្គងរបស់ខ្លួន ក្នុងការដាក់ពន្ធបន្ថែម ជាឯកតោភាគី ។ នៅក្នុងសន្និសីទ សារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យលោកស្រី He Yongqian បានកត់សម្គាល់ថា តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែឧសភា បានសំរេចថា ពន្ធសកល ការសងសឹក និងអ្វីដែលគេហៅថាសារធាតុ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកហូតទិដ្ឋាការរបស់និស្សិតចិន។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានស្វែងរកការបង្កើនការនិរទេស និងដកហូតទិដ្ឋាការសិស្ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍រឹងមាំរបស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានព្រមាននាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចានមីន ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹង ការចាត់វិធានការណាមួយ ដែលអាចគំរាមកំហែងដល់កិច្ចចរចា ដែលកំពុងបន្តរវាងរដ្ឋបាលលោក ត្រាំ និងប្រទេសអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀង នុយក្លេអ៊ែរថ្មីមួយ។ លោក ដូណាល់ ត្រាំ បានលើកឡើងនៅពេល...
ម៉ិកស៊ិក៖ ធនាគារកណ្តាលរបស់ប្រទេសម៉ិកស៊ិក បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស សម្រាប់ឆ្នាំ២០២៥ ពី ០.៦ ភាគរយទៅ ០.១ ភាគរយដោយសារបញ្ហាប្រឈមដែលបណ្តាលមកពី ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ធនាគារកណ្តាលបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពន្ធលើទំនិញភាគច្រើនដែលនាំចូលមកសហរដ្ឋអាមេរិក ហើយពន្ធបន្ថែមទំនងជានឹងត្រូវបង់។ ប្រភពបានឲ្យដឹងថា “មានភាពមិនច្បាស់លាស់ទាក់ទងនឹងផលប៉ះពាល់ដែលសកម្មភាពទាំងនេះអាចមានលើតម្រូវការខាងក្រៅរបស់ម៉ិកស៊ិក” ។ បំរែបំរួលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ិកស៊ិក នៅឆ្នាំនេះ អាចមានចាប់ពីការធ្លាក់ចុះ ០.៥...
តូក្យូ៖ ប្រធានអ្នកចរចារពន្ធគយរបស់ប្រទេសជប៉ុនបានឲ្យដឹងថា ការទិញឧបករណ៍ការពារជាតិរបស់សហរដ្ឋអាមេរិក អាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដោយបង្ហាញថា វាអាចប្រើជាបន្ទះឈីបចរចារក្នុងកិច្ចពិភាក្សាទ្វេភាគីអំពីការយកពន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Ryosei Akazawa ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅមុនការចរចារពន្ធលើកទី៤ នៅចុងសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអ្នកសួរខ្ញុំថាតើការទិញបែបនេះ ស្ថិតនៅក្នុងវិសាលភាពនៃកិច្ចពិភាក្សា វាអាចទៅរួចទេ” ប៉ុន្តែលោក Akazawa...