ដាម៉ាស់៖ ប្រតិបត្តិករផ្លូវដែកជាតិរបស់ប្រទេសស៊ីរី បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិក ពីការរុះរើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវដែក និងការលួចយកធនធានជាតិនៅក្នុងទឹកដីស៊ីរី ក្រោមការគ្រប់គ្រងរបស់ពួកគេ។ កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបន្តរឹបអូសយកហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងចក្រ រួមទាំងក្បាលរថភ្លើង និងរថយន្តដឹកទំនិញ នៅក្នុងខេត្តភាគខាងកើតនៃខេត្ត Deir al-Zour និងខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គោលដៅចុងក្រោយបំផុតរបស់ពួកគេ...
វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបានប្រកាសថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមហ្វឺកហ្វឺន អ្នកបើកយន្តហោះ របស់ប្រទេសអ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16 នៅក្នុងខែកញ្ញា នៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងរដ្ឋចំនួន២ ស្ថិតនៅភាគខាងត្បូង ។...
វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័ត លើការលក់ទៅឱ្យតៃវ៉ាន់ នូវឧបករណ៍សេនស័រកម្រិតខ្ពស់ សម្រាប់យន្តហោះចម្បាំងរបស់ខ្លួន ដែលជាការធ្វើឱ្យ ប្រសើរឡើង នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ខណៈដែលមានការ ភ័យខ្លាចពីកើនឡើង បច្ចេកវិទ្យារបស់ប្រទេសចិន ។ ក្រសួងការបរទេសបានឲ្យដឹងថា...
បរទេស៖ ជនសង្ស័យពីរនាក់ដែលសហរដ្ឋអាមេរិក តាមចាប់ខ្លួនពីបទឃាតកម្ម គឺឈ្មោះ Polie Phan និង ឈ្មោះ Jaiden Nguyen បានភៀសខ្លួនទៅប្រទេសវៀតណាម ដោយក្លែងខ្លួនជាអ្នកទេសចរ ប៉ុន្តែមិនអាចគេចផុតពីយុត្តិធម៌បានឡើយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា Phan អាយុ...
វ៉ាស៊ីនតោន ៖ មន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការ ដើម្បីបញ្ចប់ការរៀបចំជាផ្លូវការមួយ នៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់អាវុធ ល្បឿនលឿនជាងសំឡេង។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ Martin Meiners បានឲ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ រួមទាំងការផ្តល់មូលនិធិ និងពេលវេលានៃការអភិវឌ្ឍន៍ មិនទាន់ត្រូវបានកំណត់នៅឡើយ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ពេលវេលាកំណត់រយៈពេលពីរខែត្រូវបានកំណត់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ប្រទេសអ៊ីរ៉ង់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតេអេរ៉ង់ លោក Kanaani បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀងកំពុងដំណើរការល្អ ហើយលោកមានសុទិដ្ឋិនិយមថាវានឹងបញ្ចប់ក្នុងរយៈពេលកំណត់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។ លោក Kanaani...
តេអេរ៉ង់ ៖ សហរដ្ឋអាមេរិក បាននិងកំពុងកសាងវត្តមានយោធា របស់ខ្លួននាពេលថ្មីៗនេះ នៅមជ្ឈិមបូព៌ា ជាពិសេសឈូងសមុទ្រ ក្រោមលេសថា ការពារកប៉ាល់ពី “ការយាយី” របស់អ៊ីរ៉ង់ ប៉ុន្តែអ្នកវិភាគបានព្រមានថា ទង្វើរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខក្នុងតំបន់។ កាលពីដើមខែនេះ លេខាធិការ ព័ត៌មាន មន្ទីរបញ្ចកោណលោក Pat Ryder បានឲ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបច្ចុប្បន្ននេះអាមេរិកមិនស្ថិតក្នុងទីតាំងមួយ ដែលអាចមានលទ្ធភាពក្នុងការ ផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលចំងាយ បែបយុទ្ធសាស្ត្រក្នុងបរិមាណ ដែលអាចជួយបង្វែរលទ្ធផល នៃការវាយលុករបស់ខ្លួន ជាមួយនឹងប្រទេសរុស្សីនោះទេ។ ប្រភពដដែលបានសរសេរទៀតថា អាមេរិកមិនអាចផលិតមីស៊ីលប្រភេទនេះ គ្រប់គ្រាន់តាមការស្នើសុំរបស់ ប្រទេសអ៊ុយក្រែននោះឡើយ ទោះបីជារដ្ឋាភិបាលក្រុងគៀវបានបញ្ជាក់ហើយថា វាគឺជាអាវុធដែលនឹងអាចធ្វើឲ្យមានការ កែប្រែនូវលទ្ធផលនៅក្នុងសមរភូមិប្រយុទ្ធក្តី។ អ្នកជំនាញមួយចំនួន តាមរយៈសារព័ត៌មានអន្តរជាតិ បានព្យាករណ៍និងព្រមានថា ការបន្តផ្គត់ផ្គង់អាវុធរបស់អាមេរិក ទៅឲ្យប្រទេសអ៊ុយក្រែននឹងអាច...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ លើការប្តេជ្ញាចិត្ត ដើម្បីពិគ្រោះជាមួយគ្នាទៅវិញទៅមក យ៉ាងឆាប់រហ័ស ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេ ចំពោះ “ការបង្កហេតុ និងការគំរាមកំហែង” ចំពេលមានសកម្មភាពឈ្លានពានរបស់ប្រទេសចិន និងការបះបោរកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើង។ ដោយប្រើប្រាស់អត្ថប្រយោជន៍ នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ មេដឹកនាំបានប្រកាស “ជំពូកថ្មី” នៅក្នុងទំនាក់ទំនងត្រីភាគី...
បរទេស៖ ស្ថានទូតរុស្សី ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថា សហរដ្ឋអាមេរិក ពិតជាមានបំណងដ៏អាក្រក់មួយ ក្នុងការបង្កើតឲ្យទៅជាវិបត្តិតាមរយៈជីវសាស្ត្រ តាមរយៈមន្ទីរពិសោធរបស់ខ្លួនដែលស្ថិតនៅតាមបណ្តាទីតាំងជាច្រើនរបស់ពិភពលោក។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ហើយដោយបានព្រមានខ្លាំងៗអំពីអ្វីដែលហៅថា ជាអំពើហិង្សាដែលបង្កើតឡើងដោយអាមេរិកតាមរយៈកម្មវិធីអាវុធជីវសាស្ត្រ របស់ខ្លួនទោះបីជាកន្លងមកបានចុះហត្ថលេខាលើបម្រាមហាមប្រាមអាវុធទាំងនេះរួចរាល់ហើយ ជាមួយនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោកបូករួមទាំងរុស្សីផង។ ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្សីដដែលក៏បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺមិនបានអើពើនឹងការអះអាងនេះទេ ដោយគ្រាន់តែបង្ហាញពីសមាសធាតុមនុស្សធម៌មួយចំនួន នៃកម្មវិធីរបស់ខ្លួន ដោយអះអាងថាការលើកឡើងបែបនេះមិនមានពាក់ព័ន្ធនឹងការពិតនោះទេ។...