“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យសហគ្រាសឯកជនដើរតួនាទីកាន់តែធំលើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយមចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាននិងអ្នកសង្កេតការណ៍បរទេសបានវាយតម្លៃព្រមៗគ្នាចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ជាមួយសហគ្រាសឯកជនរបស់ប្រទេសចិនដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកSadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ និងឈានដល់កម្រិតខ្ពស់ថ្មីនៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី។...
រយៈពេលជាង១ទសវត្សរ៍មកនេះ ប្រាជ្ញាចិនស្តីពី«សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានល្បីខ្ទរខ្ទាពីក្នុងប្រទេសចិនដល់ពិភពលោក ហើយនៅគ្រប់វេទិកាអន្តរជាតិទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមានG20, APEC, BRICS, SCOជាដើម ប្រទេសចិនតាមរយៈលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ពីសហគមន៍រួមវាសនានៅក្នុងយុគសម័យថ្មីដែលកំពុងបន្តដំណើរយ៉ាងស្វាហាប់នៅក្នុងប្រសិទ្ធភាពកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងវេទិកាG20ឆ្នាំ២០២៤ លោក Xi Jinping បានគូសរំលេចពីប្រាជ្ញាចិនដែលសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រពីប្រជាជនប្រមាណ៨០០លាននាក់ ហើយកំពុងឈានទៅសម្រេចបានមុនកាលកំណត់នៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដល់សន្តិសុខស្បៀងសកល។ ដោយប្រកាន់ខ្ជាប់នូវមរតកស្មារតីផ្លូវសូត្រនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិនបានលើកកម្ពស់ការអភិវឌ្ឍជាទូទៅរបស់ពិភពលោក...
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧ បានបើកនៅក្នុងទីក្រុងសៀងហៃ ដោយបានទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ៣៤៩៦ មកពីប្រទេស និងតំបន់ចំនួន ១២៩ ដែលចំនួនប្រទេស (តំបន់) និងក្រុមហ៊ុនបានលើសពីលើកមុន។ ហេតុអ្វីបានជារង្វង់មិត្តភក្តិ CIIE អាចបន្តពង្រីក? តើមានការគិតគូអ្វីខ្លះនៅពីក្រោយការ ដែលមេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping គ្រោងផែនការ ដាក់ពង្រាយ...
សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅរសៀលថ្ងៃទី ២៩ ខែតុលា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ដោយសង្កត់ធ្ងន់ថា យើងត្រូវសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ ឱ្យបានស៊ីជម្រៅ ដើម្បីណែនាំឱ្យបក្ស និងប្រជាជនក្នុងប្រទេសទាំងមូលបង្កើនជំនឿចិត្តចំពោះការធ្វើកំណែទម្រង់ ហើយប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជនឱ្យបានកាន់តែច្រើនសម្រាប់ជំរុញការធ្វើកំណែទម្រង់ប្រកបដោយស្ថិរភាពនិងរឹងមាំ ។ លោក Xi...
នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។ ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេច គោលដៅយុទ្ធសាស្ត្រនៃការកសាង ប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយមដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ...
លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ ក្នុងកិច្ចប្រជុំសិក្សាលើកទី ១៧ នៃការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា គួរតែផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រ នៃការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ។ នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។ ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi...
រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាពពាណិជ្ជកម្មនៃគ្រឿងសមុទ្រក្រៀមនិងផលិតផលនេសាទ ។ លោកបានថ្លែងថា អង្គការបក្សថ្នាក់ភូមិគួរតែដើរតួនាទីជាក្បាលរថភ្លើង ដឹកនាំអ្នកភូមិធ្វើការងារអំពីសមុទ្រឱ្យបានល្អ ហើយឆ្ពោះទៅមុខលើវិថីស្តារនិងអភិវឌ្ឍជនបទនិងមានវិបុលភាពរួម...
ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរបុរសប្រជាជនចិនក្នុងទិវារំលឹកវីរជនពលីជិវិត បានប្រារព្ធធ្វើយ៉ាងឱឡារិក នៅទីធ្លាធានអានមិនក្រុងប៉េកាំង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗបានអញ្ជើញចូលរួមពិធីនេះ៕ លោក Xi Jinping និងថ្នាក់ដឹកនាំបក្សនិងរដ្ឋសំខាន់ៗ បានដាក់កម្រងផ្កានិងដើរជុំវិញស្តូប ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរសប្រជាជនចិន ៕
លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាលស្តីពីការជំរុញ ដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿង ហើយបានគូសបញ្ជាក់ពីការត្រួសត្រាយ និម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត រសៀលថ្ងៃទី១២ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន...