នឹកស្មានមិនដល់ទេថា «បទភ្លេង» ដែលមានប្រជាប្រិយភាពជាងចិតសិបឆ្នាំ ក្នុងប្រទេសចិនគឺបទភ្លេងហាត់ប្រាណ ក្នុងសម័យខុសៗគ្នាដែលចាក់តាមមេក្រូ។ ពីឆ្នាំ១៩៤៩ មក ប្រទេសចិនដ៏ថ្មីសន្លាងបាន ចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីការចងចាំ នៃយុគសម័យមួយរបស់ប្រជាជាតិចិននោះ គឺការហាត់ប្រាណតាមចង្វាក់ ភ្លេងដែលចាក់តាមមេក្រូ ។ ពីចុងឆ្នាំ១៩៥១ មក នៅតាមសាលារៀន រោងចក្រ...
ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោក បានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើន បានជ្រើសរើសប្រទេសចិន ជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធ និងសេវាអ៊ីធើណេតសម្រាប់ ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយ ពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី...
លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពីការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជាប្រភពកម្លាំងចលករដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។ លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍក្នុងតំបន់នេះ លោកធ្លាប់ចុះត្រួតពិនិត្យការងារក្នុងតំបន់ត្រីកោណនេះជាច្រើនលើក ហើយបានតាមដានរៀបចំផែនការ បន្តជំរុញការអភវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ត្រីកោណទន្លេយ៉ង់សេ។ តើតំណាងនៃវិស័យបច្ចេកវិទ្យានៃតំបន់ត្រីកោណទន្លេយ៉ង់សេស្ថិតនៅទីណា?ចម្លើយគឺ ក្រុងរណបបច្ចេកវិទ្យា Zhangjiang នៃទីក្រុងសៀងហៃ...
ថ្ងៃទី២ ខែកក្កដា ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន លោក Xi Jinping ប្រធានរដ្ឋចិនបានចេញផ្សាយអត្ថបទក្រោមចំណងជើងថា «ធ្វើការរួមគ្នាដើម្បីបន្តចារទំព័រថ្មីនៃទំនាក់ទំនងចិន-កាហ្សាក់ស្ថាន» នៅលើកាសែត«សច្ចធម៌របស់កាហ្សាក់ស្ថាន »និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិកាហ្សាក់ស្ថាន ។ អត្ថបទបានលើកឡើងថា កាលពី១១ឆ្នាំមុន ខ្ញុំបានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ» នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកាហ្សាក់ស្ថាន។ ផែនការដ៏អស្ចារ្យនៃការដែលប្រទេសទាំងពីររួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានចាប់ផ្តើមពីពេលនោះមក ហើយការអភិវឌ្ឍទំនាក់ទំនងចិន-កាហ្សាក់ស្ថានបានឈានចូលដំណាក់កាលថ្មីមួយ។...
ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ Zhongshan បានបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៣០ ខែមិថុនា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាការធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ច្រកផ្លូវនេះ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះបុគ្គលទាំងអស់ដែលចូលរួមក្នុងការគ្រោងផែនការនិងការសាងសង់ច្រកផ្លូវនេះ ។ លោក Xi Jinping បានលើកឡើងថា ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ...
ព្រឹកថ្ងៃទី៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានប្រកាសថា ភាគីចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកទី២នៅឆ្នាំ២០២៦ ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ ដើម្បីផ្សព្វផ្សាយស្មារតីមេត្រីភាពរវាង ចិននិងអារ៉ាប់ បង្កើត...
នៅរសៀលថ្ងៃទី ២៣ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសហគ្រិន និងអ្នកជំនាញ នៅទីក្រុងJinan ខេត្តShandong ប្រទេសចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានសង្កត់ធ្ងន់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានដាក់ចេញផែនការគោលដ៏អស្ចារ្យ សម្រាប់ការកសាងប្រទេស...
រសៀលថ្ងៃទី២២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន។ លោកបានទៅទស្សនាកំពង់ផែRizhao និងផ្លូវឆ្នេរសមុទ្រជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់អំពីស្ថានការណ៍ ក្នុងតំបន់ដែលជំរុញការកសាង កំពង់ផែភាពឆ្លាតវៃនិងភាពបៃតង ពង្រីកការបើកចំហទៅកាន់ពិភពលោក ការពង្រឹងការការពារ និងការស្តារអេកូឡូស៊ីតាមឆ្នេរសមុទ្រ និងការកែលម្អគុណភាពជីវភាពរបស់ប្រជាជន។ កំពង់ផែ...
ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី កាលពីថ្ងៃទី៨ខែឧសភាតាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការ ចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ប្រែជាភាសាបរទេសដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុង Budapest ។ លោក Pál Schmitt អតីតប្រធានាធិបតីហុងគ្រីនិងលោក...
រសៀលថ្ងៃទី១៨ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យនៅសាលាគរុកោសល្យដំបូង របស់ខេត្ត Hunan និងក្រុមហ៊ុនសមា្ភរៈអាគុយ BASF Shanshan នៅក្នុងទីក្រុង Changsha ខេត្ត Hunan ដើម្បីស្វែងយល់អំពីស្ថានការណ៍ ប្រើប្រាស់ធនធានបក្សរបស់សាលារៀន ប្រកាន់ខ្ជាប់ការបណ្តុះបណ្តាលចរិយាធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស និងការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី...