លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១ នៅទីក្រុង Chengdu ប្រទេសចិនពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកក្កដា ព្រមនិងរៀបចំពិធីជប់លៀងសម្រាប់ធ្វើបដិសណ្ឋារកិច្ចចំពោះមេដឹកនាំបរទេសដែលអញ្ជើញចូលរួមពិធីបើកការប្រកួតនិងបំពេញទស្សនកិច្ចនៅប្រទេសចិនក៏ដូចជាសកម្មភាពជំនួបទ្វេភាគី ។ សូមបញ្ជាក់ថា មេដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួត និងបំពេញទស្សនកិច្ចនៅប្រទេសចិន រួមមាន...
មហាសន្និបាតអភិរក្សបរិស្ថានអេកូឡូស៊ីទូទាំងប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០២៣។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានដាក់ពង្រាយវិធានការសំខាន់ៗសម្រាប់កិច្ចកសាង”ប្រទេសចិនដ៏ស្រស់ស្អាត” ដែលបានលើកឡើងនូវការបង្កើតប្រព័ន្ធសេដ្ឋកិច្ចវដ្ដបៃតងនិងកាបូនទាប ធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កាន់តែមានភាពបៃតង ពន្លឿនទំនើបកម្មនៃការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។តើ”ប្រទេសចិនដ៏ស្រស់ស្អាត”ជាអ្វី? តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង? តើមានការរួមចំណែកអ្វីចំពោះពិភពលោក? តើ “ប្រទេសចិនដ៏ស្រស់ស្អាត” ជាអ្វី? មេឃខៀវ ពពកស ផ្កាយភ្លឺផ្លិចៗ ទឹកថ្លាឆ្វង់ច្រាំងពណ៌បៃតង...
រសៀលថ្ងៃទី ២០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមជ្ឈិមចិនដើម្បីសិក្សាស្រាវជ្រាវអំពីការការពារដីស្រែនិងកែច្នៃប្រើប្រាស់ដីអំបិលនិងអាល់កាឡាំងនិងបញ្ហាផ្សេងទៀត។ លោក Xi Jinping បានគូសបញ្ជាក់ថា សន្តិសុខស្បៀងជាកិច្ចការចម្បងរបស់រដ្ឋ ហើយដីស្រែជាមូលដ្ឋានគ្រឹះនៃការបង្កបង្កើនផលស្បៀង ដូច្នេះត្រូវតែបង្កើនការការពារដីស្រែយ៉ាងប្រាកដប្រជា លើកកម្ពស់យ៉ាងពេញទំហឹង នូវគុណភាពដីស្រែ និងត្រួសត្រាយឱកាសខាងផលិតកម្មកសិកម្ម...
រសៀលថ្ងៃទី១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីននៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោកបានប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជន និងទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត ដែលបានធ្វើការជ្រើសរើសជាយុទ្ធសាស្ត្រដើម្បីកែលម្អទំនាក់ទំនងជាមួយចិន ដែលបានធ្វើឱ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីន វិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវហើយបានអភិវឌ្ឍយ៉ាងផុលផុស។ លោកបានរួមចំណែកយ៉ាងសំខាន់ចំពោះការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសយើងទាំងពីរ។...
ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំនេះទៅ ប្រទេសចិនបានអនុវត្តច្បាប់អភិរក្សទន្លេលឿងជាផ្លូវការ ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការអភិរក្សទន្លេមាតារបស់ប្រជាជាតិចិន។ ជាឧទាហរណ៍ ភូមិ Yucun ខេត្តZhejiang កាលពីមុនជា“ទីលក់ថ្ម” ក្លាយជា “ទីទេសចរណ៍” បានប្រែផ្លាស់ពីអណ្តូងរ៉ែទៅជាស្រែដាំដើមផ្កាRape និងស្រះផ្កាឈូក បានរកឃើញមាគ៌ាអភិវឌ្ឍន៍ថ្មីដែលអេកូបរិស្ថានស្អាត ឧស្សាហកម្មងើបឡើងខ្លាំង ហើយមហាជនមានជីវភាពកាន់តែធូរធាបង្អួរ។ឧទាហរណ៍មួយទៀតគឺ ឥឡូវក្នុងប្រទេសចិន អ្នកយាមអភិរក្សទន្លេនិងបឹងតាមថ្នាក់មូលដ្ឋានមានចំនួនលើសពី៩សែននាក់ ខណៈ អ្នកយាមអភិរក្សព្រៃភ្នំបានលើសពី១២សែននាក់ នៅកន្លែងណាក្តី សុទ្ធតែអាចរកឃើញអ្នកទទួលខុសត្រូវបាន។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក...
ភូមិ Hengkantou ស្ថិតនៅតំបន់ភ្នំ Siming ក្រុង Yuyao ខេត្ត Zhejiang ជាភូមិអរិយធម៌ជាតិដ៏ល្បីឈ្មោះ។ ប៉ុន្តែនៅដើមសតវត្សន៍នេះ ភូមិនេះនៅតែជាភូមិក្រីក្រ ដែលពិបាកធ្វើដំណើរ ផ្ទះសម្បែងទ្រុឌទ្រោម និងមានចំណូលទាប ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ របស់មនុស្សម្នាក់ៗមិនដល់ ២៧០០ យាន់ផង។ តើមូលហេតុអ្វីទៅដែលធ្វើឱ្យភូមិ Hengkantou សម្រេចបាននូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាបែបនេះ? នៅមុនពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ...
លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី៤ ខែកក្កដា។ លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍ពិភពលោក មានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង សង្គមមនុស្សជាតិបានប្រឈមមុខ នឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ គឺជាចរន្តយុគសម័យដែលមិនអាចរារាំងបានទេ។...
«កសាងក្រុងស្អាតថ្មី ដើម្បីផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរជូនប្រជាជន»«ផ្តល់សេវាសាធារណៈល្អប្រសើរនិងការងារគ្រប់គ្រងក្រុងដ៏លម្អិតជូនប្រជាជន វាជាចំណុចសំខាន់នៃអភិបាលកិច្ចក្រុង»« ក្នុងចំណុចលម្អិតរៀបចំកសាងផែនទីអភិវឌ្ឍទីក្រុងត្រូវគិតពិចារណានូវតម្រូវការរបស់មហាជនដែលចង់ទទួលបានជីវិតកាន់តែងាយស្រួលនិងល្អប្រសើរ» «រដ្ឋបាលត្រូវតាមដានរឿងរ៉ាវ ដែលមហាជនរស់នៅក្នុងសហគមន៍ខ្វល់ចិត្ត ព្រួយបារម្ភនិងចាប់អារម្មណ៍ ហើយដោះស្រាយបណ្តើរៗ »។ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន
ថ្ងៃទី ៣ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌លើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូងរបស់អ្នកជំនាញបរទេសខាងការសិក្សាពីប្រទេសចិន។ លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ប្រជាជាតិទាំងអស់ក្នុងពិភពលោកបានបង្កើតអរិយធម៌ប្រកបដោយលក្ខណៈពិសេស និងនិមិត្តសញ្ញារៀងៗខ្លួន។ ការផ្លាស់ប្តូរប្រកបដោយសមភាព និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ផ្សេងៗ គ្នា នឹងផ្តល់នូវការណែនាំខាងស្មារតីដ៏ខ្លាំងក្លាសម្រាប់មនុស្សជាតិក្នុងការដោះស្រាយបញ្ហាលំបាកនៃសម័យកាល...
រសៀលថ្ងៃទី ៣០ ខែមិថុនា ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំសិក្សាជាសមូហភាពលើកទី ៦ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកបានគូសបញ្ជាក់ថា ភេរកិច្ចដ៏ធំនិងសំខាន់ដែលត្រួសត្រាយអត្ថន័យថ្មី នៃប្រទេសចិន ភាវូបនីយកម្មនិងយុគសម័យភាវូបនីយកម្មនៃម៉ាក្សនិយមជាទទួលខុសត្រូវប្រវត្តសាស្រ្តដ៏ម៉ឺងម៉ាត់របស់សមាជិកបក្សកុម្មុយនីស្តចិន។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានឈរលើមូលដ្ឋានលើបទពិសោធប្រវត្តសាស្រ្ត លើកឡើងនិងអធិប្បាយពីវិធីសាស្ត្រតាមបែបវិទ្យាសាស្រ្ត នៃការជំរុញដល់ការច្នៃប្រឌិតថ្មីទ្រឹស្តី ដូចជា “ការផ្សារភ្ជាប់ពីរ” និង...