នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ...
ធនាគារ ABA មានមោទនភាព ចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ ១០០,០០០ដុល្លារ) ជូនដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាព នៅតាមបណ្ដាយព្រំដែនកម្ពុជា។ មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា...
ភ្នំពេញ ៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ចុះអនុស្សារណៈយោគយល់ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) និងផ្ដល់ថវិកាចំនួន៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល៣ឆ្នាំ ។ កិច្ចព្រមព្រៀងនេះ គឺដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ថវិកាចំនួន៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល៣ឆ្នាំ...