ព័ត៌មានអន្តរជាតិ
ការខកចិត្តជាមួយ នឹងតួនាទីរបស់អាមេរិក ឆ្លុះបញ្ចាំងពីការចាកចេញរបស់ UAE ពីក្រុមចម្រុះដែនសមុទ្រ
ដូហា៖ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការផ្លាស់ប្តូរនាពេលថ្មីៗនេះរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) ក្នុងការចាកចេញពីសម្ព័ន្ធភាពដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិក បានបង្ហាញពីការខកចិត្តរបស់ទីក្រុងអាប៊ូដាប៊ី ចំពោះការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការការពារដៃគូរបស់ខ្លួនយ៉ាងសកម្ម និងបង្កើតការទប់ស្កាត់ឡើងវិញ នៅក្នុងតំបន់ឈូងសមុទ្រ។ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសនេះបានបញ្ឈប់ការចូលរួម នៅក្នុងកងកម្លាំង ដែនសមុទ្រ រួមបញ្ចូលគ្នាកាលពីពីរខែមុន “ជាលទ្ធផលនៃការវាយតម្លៃបន្តរបស់យើង អំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រកបដោយប្រសិទ្ធភាពជាមួយដៃគូទាំងអស់”...