អត្ថបទស្រាវជ្រាវ (scholar)
បទវិភាគ៖ “គំនិតផ្តួចផ្តើមបីចំណុច” បង្ហាញឱ្យឃើញនូវរូបភាពនិងឋានៈ របស់ប្រទេសចិនដែលជា ប្រទេសធំប្រកបដោយទំនួលខុសត្រូវ
“ប្រទេសចិនគាំទ្រកិច្ចការយុត្តិធម៌របស់ប៉ាឡេស្ទីន” “រូបភាពនិងឋានៈរបស់ចិនដែលជាប្រទេសធំប្រកបដោយទំនួលខុសត្រូវបានបង្ហាញម្តងទៀត”។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមជ្ឈិមបូព៌ាដូចជា កាសែត 《AI-Goumhouria》 របស់អេហ្ស៊ីបនិងស្ថានីយទូរទស្សន៍ AL Jazeera របស់កាតាជាដើម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបីចំណុចអំពីបញ្ហាប៉ាឡេស្ទីនដែលលើកឡើងដោយភាគីចិន ។ ចាប់ពីបេសកជនពិសេសអំពីបញ្ហាមជ្ឈិមបូព៌ានៃរដ្ឋាភិបាលចិនទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីខែមីនាឆ្នាំនេះ ដល់ការដែលរដ្ឋមន្ត្រីការបរទេសចិនសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីខែមេសាឆ្នាំនេះ រហូតដល់លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមបីចំណុច ជានិច្ចកាលភាគីចិនតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ បើមើលពីខ្លឹមសារនៃគំនិតផ្តួចផ្តើមបីចំណុចអាចឃើញថា វាគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយនៃគំនិតផ្តួចផ្តើមបួនចំណុចដែលភាគីចិនបានលើកឡើងនៅឆ្នាំ២០១៣និងឆ្នាំ២០១៧ផង...