ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីមិកស៊ិកូទិះតៀន អាមេរិក ចំៗលើបញ្ហាទណ្ឌកម្មប្រឆាំង គុយបា
បរទេស៖ ប្រធានាធិបតីនៃប្រទេសមិកស៊ិកូលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទម្សិលមិញនេះសាជាថ្មីបានធ្វើការបរិយាយ ខ្លាំងៗប្រឆាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយអាមេរិកទៅលើប្រទេសគុយបា។ លោក Lopez Obrador បានថ្លែងនៅក្នុងអំឡុងពេលសន្នសិទកាសែតប្រចាំថ្ងៃថា៖ខ្ញុំគិតថាគុយបាមិនមានឈ្មោះជាប្រទេសដែលដាច់ដោយឡែកពីគេ នោះទេហើយ ព្យាយាមដាក់សំពាធដល់ពលរដ្ឋ គុយបាដែលសម្រេចចិត្តក្នុង ការរស់នៅក្នុងប្រទេសនោះឡើយ។ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ដែលបានសំដៅទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបានដាក់ដោយអាមេរិក មកលើប្រទេសគុយបាក្នុងរយៈពេល ជាងកន្លះសតវត្ស ចុងក្រោយនេះ។ លោកបន្តថា៖ខ្ញុំមានជំហប្រឆាំង...