ព័ត៌មានអន្តរជាតិ
ប្រមុខយូអិន អំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូន នៅស្រីលង្កា
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូនក្នុងប្រទេសស្រីលង្កា និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះវិបត្តិសេដ្ឋកិច្ច។ អ្នកនាំពាក្យរងយូអិនលោក Farhan Haq បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការបន្តតាមដានការអភិវឌ្ឍន៍នៅក្នុងប្រទេសស្រីលង្កាយ៉ាងជិតស្និទ្ធ ហើយឈរក្នុងសាមគ្គីភាពជាមួយប្រជាជនស្រីលង្កា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកអគ្គលេខាធិការអំពាវនាវឱ្យ “ភាគីពាក់ព័ន្ធទាំងអស់ចូលរួមកិច្ចសន្ទនា ដើម្បីធានាឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូន និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិសេដ្ឋកិច្ច” ។ លោកអគ្គលេខាធិការ បានថ្កោលទោសរាល់ទង្វើនៃអំពើហឹង្សា...