ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក (World Bank) តាមរយៈប្រព័ន្ធអនឡាញ ដើម្បីសិក្សាលទ្ធភាពលើការគាំទ្រជំនួយបច្ចេកទេស សម្រាប់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចិរភាព និងហិរញ្ញប្បទានបៃតង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើឱ្យបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ។ ការស្នើរបស់ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសលោកបណ្ឌិត ដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ...
ភ្នំពេញ៖ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងប្រាប់...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចល័តខេត្តព្រះវិហារ នៃធនាគារ ARDB បានចូលរួមប្រជុំពិក្សា ជាមួយក្រុមការងារ និយ័តករបរបាលកិច្ច អង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្នាក់ការកណ្តាលធនាគារ ARDB។...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន SoftBank Corp តាមប្រព័ន្ធ Zoom Meeting។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណង បង្ហាញពីនវានុវត្តន៍ក្នុងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា AI...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cecilia C. Borromeo អគ្គនាយកធនាគារ (President and CEO) Land Bank of...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារដែលបានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងនោះដីស្រែរបស់បងប្អូន បានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។ ដោយមើលឃើញពីការលំបាក, លោកបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាព ដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែម សម្រាប់យកមកប្រើប្រាស់ នៅពេលទឹកស្រកចុះវិញ។ ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន លើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទាន ក្នុងអត្រាការប្រាក់ទាប ដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។ លោកបណ្ឌិតបានធ្វើការណែនាំ បន្ថែមដល់ម្ចាស់កសិដ្ឋាន គួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់ បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែង របស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ។ លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕