ប៉េកាំង៖ ក្រុមឃ្លាំមើលមួយបានព្រមានថា កិច្ចព្រមព្រៀងសន្តិសុខ និងការពារត្រីភាគីដែលអាចឱ្យប្រទេសអូស្ត្រាលី បង្កើនសមត្ថភាពយោធារបស់ខ្លួនតាមរយៈការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរគឺ “មានបញ្ហាខ្ពស់” និង “បង្កើនហានិភ័យ សម្រាប់ការរីកសាយភាយនុយក្លេអ៊ែរ” នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ លោកស្រី Maureen Penjueli អ្នកសម្របសម្រួលនៃបណ្តាញប៉ាស៊ីហ្វិក ស្តីពីសកលភាវូបនីយកម្ម ដែលជាអ្នកឃ្លាំមើលប្រចាំតំបន់ ដែលលើកកម្ពស់ប៉ាស៊ីហ្វិកថា “សន្ធិសញ្ញាសន្តិសុខ និងការពារសព្វថ្ងៃនេះ គឺអំពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្ទះរបស់យើង ប៉ុន្តែវាមិនដែលមានជាមួយប្រជាជនប៉ាស៊ីហ្វិកនោះទេ”។...
ប៉ារីស៖ ប្រេសិតរបស់ប្រទេសបារាំង សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានលើកឡើងថា ប្រទេសបារាំង នឹងមិនគាំទ្រភាពជាដៃគូ សន្តិសុខត្រីភាគីថ្មី រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ជា AUKUS បានឲ្យដឹងថា បេសកជនរបស់ប្រទេស សម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្តែងការព្រួយបារម្ភថា វាអាចបង្កើនភាពតានតឹង នៅក្នុងតំបន់នៅពេលដែលមាន ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។ បេសកជនលោក...