ព័ត៌មានជាតិ
អ៊ីស្រាអែលហៅការបង្កើនវត្តមានយោធារបស់អ៊ីរ៉ង់ នៅសមុទ្រក្រហមថា ជាការគំរាមកំហែងដល់សន្តិភាព
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា យោធារបស់អ៊ីរ៉ង់ បាននិងកំពុងពង្រឹងខ្លួនឯងនៅក្នុងសមុទ្រក្រហម ដោយបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។ ថ្លែងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Athens របស់ក្រិក លោក Gantz បានបង្ហាញរូបភាពផ្កាយរណប នៃនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកំពុងល្បាតសមុទ្រក្រហមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរបស់ Gantz...