ព័ត៌មានអន្តរជាតិ
ភ្ញៀវកិតិ្តយសដែលចូលរួម ក្នុងកិច្ចប្រជុំ Boao ថ្លែងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ចិន បានបង្កើតឱកាសកាន់តែច្រើន សម្រាប់ពិភពលោក
កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកា Boao សម្រាប់អាស៊ីដែលមានរយៈបេល ៤ថ្ងៃ បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង Boao ខេត្ត Hainan។ នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា និន្នាការងើបឡើងវិញ និងល្អប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន បានធ្វើឱ្យអ្នកផងទាំងពួងមានការរំពឹងទុក កាន់តែខ្លាំងចំពោះការអភិវឌ្ឍ របស់អាស៊ីនាពេលអនាគត ហើយក៏កាន់តែរំពឹងទុកដែរថា ប្រទេសចិននឹងបំពេញបន្ថែមកម្លាំងចលករ ដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពិភពលោក។ លោក...