ព័ត៌មានអន្តរជាតិ
អគ្គរដ្ឋទូតរុស្សី ប្រចាំនៅអាមេរិក ធ្វើទស្សនកិច្ចទៅកាន់គុកមួយកន្លែងក្នុងទីក្រុង Brooklyn
បរទេស៖លោក Anatoly Antonov បេសកជនពិសេសរបស់ទីក្រុងមូស្គូប្រចាំសហរដ្ឋអាមេរិក និងក្រុមមន្ត្រីកុងស៊ុលមួយក្រុមបានទៅទស្សនាពន្ធនាគារនៅទីក្រុង Brooklyn កាលពីថ្ងៃសុក្រម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអគ្គរដ្ឋទូតរូបនេះបានជួបជាមួយជនជាតិរុស្សីបីនាក់ដែលកំពុងជាប់ឃុំនៅទីនោះហើយអ្នកការទូតកំពូលរូបនេះក៏បានបរិហារលក្ខខណ្ឌរស់នៅរបស់ក្រុមអ្នកទោសនោះថាអាក្រក់ដោយប្តេជ្ញាយកបញ្ហានេះទៅពិភាក្សាជាមួយនឹងក្រសួងការបរទេសអាមេរិកផងដែរ។ លោកបានពន្យល់ថាលក្ខខណ្ឌនៅក្នុងពន្ធនាគារនេះគឺអាក្រក់ខ្លាំងណាស់ហើយពោលថា៖ខ្ញុំបានចំណាយពេលជិតកន្លះថ្ងៃនៅក្នុងគុក Brooklyn ។ ភារកិច្ចរបស់យើងគឺដើម្បីមើលជនជាតិរុស្សីដែលបានទៅដល់ទីនោះដោយហេតុផលផ្សេងៗ។ វាមានអារម្មណ៍ថាដូចជា ថាមពលទាំងអស់ត្រូវបានដកចេញពីទីនោះ។ គួរឲ្យដឹងដែរថាជនជាតិរុស្សីទាំងបីនាក់ត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ផ្សេងៗគ្នាដូចជា លោក Dmitry Ukrainsky ជាប់ចោទពីបទលួចលុយពីជនជាតិអាមេរិក ហើយលួចយកពួកគេចេញតាមរយៈប្រទេសថៃ។...