ព័ត៌មានជាតិ
វៀតណាម លេងសន្លឹកបៀរ អាមេរិក ឥណ្ឌា និងរុស្ស៊ី ដោយយកធ្វើជាកន្សែងយ័ន្ត ក្នុងការការពារផលប្រយោជន៍ លើសមុទ្រចិនខាងត្បូង!
សមុទ្រចិនខាងត្បូង ជាចំណុចក្ដៅនិងរសើបបំផុតក្នុងតំបន់!៖ សមុទ្រចិនខាងត្បូង មានវិសាលភាពប្រមាណ៣,៥០០ ០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សមុទ្រមួយ ដែលមានសណ្ឋានធំលំដាប់ទី៤ និងជាចំណែកមួយរបស់សមុទ្រប៉ាស៊ីហ្វិក។ ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ សម្បូរទៅដោយកោះ ហើយកោះទាំងនេះបានប្រមូលផ្ដុំជាច្រើន កកើតទៅជាប្រជុំកោះ Archipelagoes កោះ ប្រជុំកោះ និងជួរកោះទាំងនេះដែលមួយភាគធំ ពុំមានមនុស្សរស់នៅ និងពុំអាចរស់នៅបានឡើយ!។ ...