ព័ត៌មានអន្តរជាតិ
សាធារណរដ្ឋអាហ្វ្រិកកណ្តាល CAR ចុះកុងត្រាជាមួយនឹងក្រុមហ៊ុន Wagner
បរទេស៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឬ CAR កាលពីថ្ងៃម្សិលមិញនេះ បានឈាទៅដល់ការចុះកិច្ចព្រមព្រៀងផ្នែកវិស័យការពារជាតិ ជាមួយនឹងក្រុមហ៊ុនទាហ៊ានស៊ីឈ្នួលរុស្សី Wagner ហើយដើម្បីអាចរៀបចំក្រុមសន្តិសុខក្នុងការការពារជូនប្រទេសរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់ការហ្វឹកហាត់ កងកម្លាំងក្នុងស្រុកដើម្បីមានសមត្ថភាពក្នុងការជួយការពារដែល់សន្តិសុខ របស់ប្រធានាធិបតីរបស់ខ្លួនគឺលោក Faustin Archange Touaderaផងដែរ។ មន្ត្រីជាន់ខ្ពស់របស់ CAR បានថ្លែងថា បច្ចុប្បន្នទាំងណាតូនិងលោកខាងលិច...