ព័ត៌មានអន្តរជាតិ
ក្រុមការងារអ្នកបង្កើត ChatGPT ចូលរួមធ្វើការ ក្នុងកម្លាំងទ័ពអាមេរិក
បរទេស៖ ក្រុមអ្នកបង្កើត ChatGPT OpenAI កំពុងធ្វើការជាមួយយោធាអាមេរិក លើគម្រោងបញ្ញាសិប្បនិមិត្តមួយចំនួន បន្ទាប់ពីបានទម្លាក់ការហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនសម្រាប់គោលបំណង យោធា និងសង្គ្រាម។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយ នាយកប្រតិបត្តិក្រុមហ៊ុនបានប្រាប់ Bloomberg កាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។ អ្នកនាងAnna Makanju អនុប្រធាន OpenAI ទទួលបន្ទុកកិច្ចការសកលបាននិយាយថា អ្នកត្រួសត្រាយផ្លូវ AI...