ព័ត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido វាយប្រហារមកលើប្រទេសម៉ូហ្សាំប៊ឹក កើនឡើងដល់៩៤នាក់ហើយ
MAPUTO៖ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីវិទ្យាស្ថានជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហៅកាត់ថា INGD បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលដែលបានវាយប្រហារមកលើតំបន់ភាគខាងជើងនៃប្រទេស ម៉ូហ្សាំប៊ឺក (Mozambique) កាលពីចុងសប្តាហ៍មុន បានកើនឡើងដល់៩៤នាក់ហើយ ខណៈចំនួនអ្នករងរបួសបានកើនឡើងដល់៧៦៨នាក់ ។ ព្យុះស៊ីក្លូនដែលបានបោកបក់មកលើដែនដីកាលពីថ្ងៃទី១៥ ខែធ្នូ ដែលនាំមកនូវទឹកភ្លៀងធ្លាក់ និងខ្យល់ព្យុះដ៏ខ្លាំងក្លា បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Cabo Delgado,...