ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយ ប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត...
ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ...
បរទេស៖ទីបំផុតក្រុមហ៊ុន យក្សខាងភេសជ្ជៈទាំងពីរ របស់ពិភពលោក Coca-cola និង PepsiCo គឺបានសម្រេចចិត្តចុងក្រោយក្នុងការចូលរួមសកម្មភាពជាមួយ នឹងបណ្តាក្រុមហ៊ុនអន្តរជាតិមកពីជុំវិញពិភពលោក ហើយតាមរយៈការ បិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងស្រុងបណ្តោះអាសន្ននៅក្នុងប្រទេសរុស្សី។ ការសម្រេចចិត្តនេះធ្វើឡើងនៅក្រោយមាន ការដាក់សំពាធកាន់តែខ្លាំងឡើងពិសំណាក់មតិមហាជន ដែលជាអ្នកប្រើប្រាស់ដែលចង់ឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្សីហើយ ក្នុងនោះក្រុមហ៊ុនបានបញ្ជាក់បែបនេះថា៖ បេះដូង របស់យើងគឺនៅជាមួយនឹងអ្នកគ្រប់គ្នា ដែលកំពុងទទួលរងទុក្ខវេទនា ដោយសារបញ្ហានៅអ៊ុយក្រែនក្នុងពេលនេះហើយហើយយើងនឹងបន្តតាមដានពិនិត្យស្ថានភាព បន្ថែមទៀតមុនពេលសម្រេចចិត្តណាមួយផ្សេងទៀត។ ការប្រកាសរបស់ Coca-cola បានធ្វើឡើងតែប៉ុន្មាននាទី...