ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះឆ្លងសហគមន៍ចំនួន៤១នាក់ និងអ្នកដំណើរពីបរទេសចំនួន៥នាក់ ខណៈជាសះស្បើយចំនួន៩២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៤៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៨២០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៨.៧៤៤ ករណីគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៨.៧២២ករណីឆ្លងក្នុងស្រុក និង២២ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត គិតក្នុងថ្ងៃពុធនេះមាន ២.៧១៦ករណី បន្ទាប់មកទីក្រុង Da Nang មាន៧៧៨ករណី និងខេត្ត Thanh Hoa នៅភាគកណ្តាលមានចំនួន ៣៥៣ករណី ។ ការឆ្លងបាននាំឱ្យ ចំនួនសរុបកើនឡើងដល់ ២.២៩៥.៤៨៤នាក់ ជាមួយគ្នានេះដែរមាន ស្លាប់ចំនួន៣៧.៧៧៧នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩មានចំនួន២,០៦៨.៨៥៣នាក់ បានជាសះស្បើយ ។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ចំនួន១៨១,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ចំនួន២៨,៣លានត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត២,២៩លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសាឆ្នាំមុន។ ក្រសួងបានឲ្យដឹងថា ករណីទាំងនេះក៏បានបញ្ជាក់ ពីករណីវិជ្ជមានចំនួន១៨៦ ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ហាណូយ៖ វៀតណាមបានរាយការណ៍ករណីឆ្លង ថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥,៧២៧ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះមាន ១៥,៦៧២ករណីឆ្លងក្នុងស្រុក និង ៥៥ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន ២,៩០៧ ករណី បន្ទាប់មកទីក្រុងដាណាងកណ្តាលមាន ៨៧៣ ករណី និងខេត្ត...
បរទេស៖ សេតវិមានបាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក បានចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួនជាង ៤០០លានដូស នៅជុំវិញពិភពលោក នេះបើយោងងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នាថ្ងៃពុធសប្ដាហ៍នេះ លោក Jeff Zients ជាមន្ត្រីសម្របសម្រួលការ ឆ្លើយតបជម្ងឺកូវីដ១៩ សេតវិមានរបស់លោកប្រធានាធិបតីអាមេរិក...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏ បានរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-៩ថ្មីជាង៧.០០០នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ គេបានដឹងថា កាលពីថ្ងៃពុធ ទី២៦ ខែមករា ក្រុមគ្រូពេទ្យបានប្រមូលយក សំណាករកមេរោគបង្កជំងឺកូវីដ-១៩ នៅក្នុងក្រុងបាងកក ។ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិត ខ្ពស់បំផុតដោយសារតែការរីករាលដាល នៃមេរោគប្រភេទថ្មីអូមីក្រុង។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ១៣០១២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៧៦២,៩៨៣ករណី ។ ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណី ឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៣.០០២ករណី កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣១៦.៧៧៤នាក់ ។ ក្នុងចំណោមករណីថ្មី ១.៣៦៥ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR (ប្រតិកម្មខ្សែសង្វាក់វត្ថុធាតុ polymerase) និង១.៦៣៧នាក់ តាមរយៈការធ្វើតេស្តអង់ទីហ្សែនរហ័ស (ART)...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា អ្នកវិទ្យាសាស្ត្រអង់គ្លេស នឹងចាប់ផ្តើមធ្វើតេស្តថ្នាំ គ្រាប់ប្រឆាំងមេរោគ គឺថ្នាំ Merck និង Ridgeback Biotherapeutics molnupiravir ជាការព្យាបាលដែលអាចធ្វើ ទៅបានសម្រាប់អ្នកជំងឺដែល សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបង្កដោយកូវីដ-១៩ ចំពេលមានការរីករាលដាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៧នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងចំណោមអ្នកឆ្លងទាំង៣០នាក់នោះ ករណីឆ្លងសហគមន៍២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន៧ នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៨៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១៤៦នាក់...