ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ AstraZeneca លើកដំបូងកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យ សាធារណជនធ្វើដូចគ្នា ដោយលើកឡើងថា “លោកមិនមានអារម្មណ៍អ្វីទាំងអស់” ។ លោកនាយករដ្ឋមន្រ្តីអាយុ ៥៦ ឆ្នាំបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យតែមួយ ដែលជិតមួយឆ្នាំហើយដែល លោកត្រូវបានគេដាក់នៅក្នុងបន្ទប់ ថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់អុកស៊ីសែនតាមរយៈ បំពង់ក្នុងច្រមុះរបស់លោក បន្ទាប់ពីលោកឆ្លងវីរុសនេះ ហើយធ្លាក់ខ្លួនឈឺធ្ងន់។...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ឲ្យរួមគ្នាបន្តអនុវត្តវិធានការសុខាភិបាល ពោលចំពោះអ្នកជំងឺក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។ លិខិតរបស់ CDC ឲ្យដឹងបន្តថា “បុគ្គលដែលបានអនុញ្ញាត ចេញពីមន្ទីរពេទ្យត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជនដែលមាន បន្ទប់ដាច់ដោយឡែក មានខ្យល់ចេញ-ចូលឲ្យបាន ១៤ថ្ងៃទៀត...
ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។ សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ មីនានេះបានចេញសេចក្ដី សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសដែលមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៥រូបផ្សេងទៀត ។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឲ្យដំណើរការឡើងវិញ នូវទីតាំងចំនួន ២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានកន្លងមក ប៉ុន្តែម្ចាស់ទីតាំងទាំងនោះ ត្រូវបន្តចូលរួមអនុវត្តតាម វិធានការសុខាភិបាល ជៀសវាងការចម្លងបន្តទៀត ៕
ភ្នំពេញ៖ តារាចម្រៀង និងសម្តែងសាច់សខ្ចីដូចស្រ្តីក្រមុំ លោក បញ្ញា សិទ្ធ បានប្រកាសខ្លួនឯងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យបានយករថយន្ត មកទទួលទៅព្យាបាលនៅម៉ោងប្រមាណជា ១១យប់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ នេះជាតារាម្នាក់ទៀតហើយ ដែលបានប្រកាសថា ខ្លួនមានផ្ទុកកូវីដ១៩ ក្រោយពីតារាចម្រៀងនៅផលិតកម្មហង្សមាស បានឆ្លងជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ ប្រហែលជាក្បែរ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថាលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ បានក្លាយជាមនុស្សទីមួយ ដែលបានចាក់វ៉ាក់សាំង AstraZeneca ទប់ទល់នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារនេះ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាព ។ លោក ប្រាយុទ្ធ និងសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀត...
ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យដឹងថា ពួកគេបានសម្រេចចិត្តផ្អាកការ ប្រើប្រាស់វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាវិធានការបង្ការជាមុនបន្ទាប់ពីមាន របាយការណ៍អំពីការកកឈាមក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសន័រវេស។ ក្រោយមកទៀតនៅថ្ងៃនោះអេស្បាញ ក៏បានអនុវត្តតាមដែរដោយអះអាងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសយ៉ាងហោចណាស់ពីរសប្តាហ៍។ ការប្រកាសរបស់ប្រទេសទាំង ៤...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១០៥នាក់នោះ គឺនៅភូមិព្រែកស៊ីង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមានចំនួនច្រើនជាងគេរហូតដល់ ៦៤នាក់ សម្រាប់នៅភ្នំពេញ ២៩នាក់ ព្រះសីហនុ ៨នាក់ កោះកុង ៣នាក់ និងព្រៃវែងម្នាក់។ ក្រសួងបន្តថា ករណីអ្នកកើតជំងឺកូវីដ១៩ថ្មី...