ព័ត៌មានអន្តរជាតិ
បាតុកម្មសាំងឡើងថ្លៃ ឈានដល់កម្រិត CSTO បញ្ជូនកងរក្សាសន្តិភាពចូលប្រទេសកាហ្សាក់ស្ថាន
បរទេស៖ ស្ថានការណ៍ក្នុងប្រទេសកាហ្សាក់ស្ថាន កាន់តែយ៉ាប់យ៉ឺនកាលពីថ្ងៃពុធ នៅពេលដែលក្រុមកុប្បកម្មនៅទីក្រុង Almaty បានសម្រុកចូលការិយាល័យអភិបាលក្រុង និងលំនៅដ្ឋានអតីតប្រធានាធិបតី ហើយបានវាយប្រហារកងកម្លាំងប៉ូលិស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លេខាធិការដ្ឋាននៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្លុកនេះកំពុងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយថា អង្គភាពជាច្រើនកំពុងបំពេញភារកិច្ចរបស់ពួកគេរួចហើយនៅក្នុងប្រទេស។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានអានថា “នៅពេលនេះផ្នែកនៃកងរក្សាសន្តិភាពរបស់រុស្ស៊ី...