ព័ត៌មានអន្តរជាតិ
ព្យុះទីហ្វុង Krathon នឹងវាយប្រហារយ៉ាងខ្លាំង និងបក់ឆ្លងកាត់ឆ្នេរសមុទ្រ ប៉ែកខាងលិចនៃកោះតៃវ៉ាន់
តៃប៉ិ៖ នៅថ្ងៃចន្ទនេះ កោះតៃវ៉ាន់ បានចេញការព្រមាននៅមុនពេលនៃការមកដល់របស់ព្យុះទីហ្វុង Krathon ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំង និងបក់ឆ្លងកាត់ឆ្នេរសមុទ្រភាគខាងលិចដែលមានប្រជាជនរស់នៅច្រើនរបស់ដែនកោះនេះ ដែលនាំមកនូវភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំង ។ គេបានដឹងថា កោះតៃវ៉ាន់ តែងតែរងការវាយប្រហារដោយព្យុះទីហ្វុង ប៉ុន្តែជាទូទៅព្យុះនេះបានបោកបក់នៅតាមតំបន់ភ្នំ និងមានប្រជាជនរស់នៅតិចៗនៅឆ្នេរសមុទ្រភាគខាងកើតដែលប្រឈមមុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក ។ រដ្ឋបាលអាកាសធាតុកណ្តាល ហៅកាត់ (CWA ) បានឲ្យដឹងថា...