នីកូស៊ី ៖ នាយកដ្ឋានឧតុនិយមស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេស Cyprus រឹហៅថា សាធារណរដ្ឋស៊ីប បានកត់ត្រាអំពីកម្តៅថ្ងៃ ដែលខ្ពស់បំផុតរបស់ខ្លួន មិនធ្លាប់មាន សម្រាប់ខែមិថុនានៅថ្ងៃសុក្រ ខណៈដែលសីតុណ្ហភាពបានកើនឡើង ដល់៤៤អង្សាសេដែលមិនធ្លាប់មានពីមុនមកឡើយ ។នៅក្នុងកំណត់ត្រានេះដែរ គឺ១០អង្សាសេ លើសពីសីតុណ្ហភាពខ្ពស់បំផុត ជាមធ្យមសម្រាប់ខែមិថុនានេះ ។ សីតុណ្ហភាពបានចាប់ផ្តើមឡើង នៅកាលពីសប្តាហ៍នេះ...
នីកូស៊ី៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋ Cyprus បានរាយការណ៍មកថា ការដឹកជញ្ជូនជំនួយស្បៀងអាហារប្រហែល៨៧៥តោនសម្រាប់អ្នកស្រុកហ្គាហ្សា បានចាកចេញពីកំពង់ផែកាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ស្បៀងអាហារទាំងនោះ គឺភាគច្រើនជាម្សៅ អង្ករ និងស្ករ ត្រូវបានផ្ទុកនៅលើនាវាចំនួន៣និងវេទិកាមួយ ដែលនៅខាងក្រៅកំពង់ផែរួចហើយ ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។ គួរបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូនជំនួយលើកទី២ទៅកាន់តំបន់ហ្គាហ្សា ដោយចេញពី Larnaca ចាប់តាំងពីច្រករបៀងជំនួយសមុទ្រ Amalthea ត្រូវបានផ្តួចផ្តើមបើកដំណើរការកាលពីថ្ងៃទី១២...