ព័ត៌មានអន្តរជាតិ
ប្រធាន IMF ព្រមានថាជំងឺកូវីដ-១៩ ទម្រង់ថ្មី អូមីក្រុង អាចពន្យឺតកំណើនសេដ្ឋកិច្ចពិភពលោក
ហ្សឺណែវ៖ ទម្រង់ឆ្លងថ្មីអូមីក្រុង Omicron នៃជំងឺកូវីដ-១៩ អាចពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដូចបញ្ហាដែលទម្រង់ឆ្លង Delta បានដូចគ្នា នេះបើតាមប្រធាន IMF លោកស្រី Kristalina Georgieva។ លោកស្រីបានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយថា “បំរែបំរួលថ្មីមួយដែលអាចរីករាលដាលយ៉ាងឆាប់រហ័ស ហើយក្នុងន័យនោះ យើងទំនងជានឹងឃើញការបន្ទាបចំណាត់ថ្នាក់មួយចំនួននៃការព្យាករណ៍ខែតុលារបស់យើង សម្រាប់កំណើនពិភពលោក” ។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថ្មីៗបំផុតរបស់ខ្លួន មូលនិធិនេះបានព្យាករណ៍ពីកំណើនសកលលោកចំនួន ៥,៩ភាគរយនៅឆ្នាំនេះ...