កីឡា
ស្តេចប្រដាល់មីយ៉ាន់ម៉ា Davel Leduc បាននិងកំពុងធ្វើដំណើរមកកម្ពុជា
ភ្នំពេញ ៖ ស្តេចប្រដាល់របស់ប្រទេសមីយ៉ាន់ម៉ា Davel Leduc បាននិងកំពុងធ្វើដំណើរមកកម្ពុជាហើយ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពរវាងមីយ៉ាន់ម៉ា-កម្ពុជាជាមួយកីឡាករល្បីឈ្មោះកម្ពុជា ព្រំ សំណាង នាថ្ងៃ៥ វិច្ឆិកា ខាងមុខ ។ នេះបើតាមហ្វេសប៊ុករបស់ស្តេចប្រដាល់រូបនេះ ។ មុនការប្រកួតស្តេចប្រដាល់មីយ៉ានម៉ាបានលើកសរសើរព្រំ សំណាងថា “ខ្ញុំនឹងប្រកួតជាមួយកីឡាករ ព្រំ សំណាង ដែលជាម្ចាស់ជើងឯកបច្ចុប្បន្ន និងជាកីឡាករប្រដាល់កម្ពុជាដែលមានប្រជាប្រិយភាពជាងគេបង្អស់នៅថ្ងៃទី៥...