អត្ថបទ
ពឹងប្តីឲ្យជួយទិញភេសជ្ជៈប៉ូវកម្លាំងសោះ ស្រាប់តែគាស់ឈ្នះលុយសុទ្ធ 8888 ដុល្លារពីភេជ្ជៈប៉ូវកម្លាំង ដាស្ស ទៅវិញ
(ភ្នំពេញ)៖ លាភសំណាងរបស់មនុស្សម្នាក់ៗពិតជាស្មានមិនដល់មែន! គ្រាន់តែចង់ផឹកភេសជ្ជៈប៉ូវកម្លាំងសោះ បងស្រីម្នាក់ ស្រាប់តែគាស់ឈ្នះលុយសុទ្ធ 8888 ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ស្របពេលចូលឆ្នាំថ្មីទៅវិញ។ ភរិយានាំលាភរូបនេះ មានឈ្មោះ ប៉ាន់ ស្រីអាន មុខរបរជាអ្នករើសអេតចាយ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា គាត់តែងតែផឹកភេសជ្ជៈប៉ូវកម្លាំង ដាស្ស ជាប្រចាំ នៅពេលដែលគាត់ហត់នឿយពីការងារ។...