បច្ចេកវិទ្យា
ចិនបានបញ្ជាឱ្យបិទ ការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន
ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ី នៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិន បញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។ ការហាមឃាត់នេះត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាល បានរកឃើញថាក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។...