ព័ត៌មានអន្តរជាតិ
ការស្រាវជ្រាវ៖ អាល្លឺម៉ង់ បន្តប្រឈមមុខ ទៅនឹងការកំណើនសេដ្ឋកិច្ចសូន្យ
បរទេស៖ យោងតាមការតួលេខស្រាវជ្រាវដោយ សមាគមសភាឧស្សាហកម្មនិងពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK)និងត្រូវបានយកមកចេញផ្សាយលើThe Bloomberg កាលពីដើមសប្តាហ៍កន្លងមកបានបង្ហាញថាសហគមន៍ធុរកិច្ចអាល្លឺម៉ង់មកដល់ពេលនេះមានសុទិដ្ឋិនិយមតិច តួចអំពីចក្ខុវិស័យកំណើននៅក្នុង សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបគឺប្រទេសអាល្លឺម៉ង់ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលដែលកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទាំង២ ចុងក្រោយទទួលបានកំណើនត្រឹមសូន្យមកហើយនោះ ការស្រាវជ្រាវបានធ្វើឡើងជាមួយនឹងក្រុមហ៊ុនចំនួន២១០០០ ផ្សេងទៀតដែលពួកគេភាគច្រើនបានចូលរួមមតិថា មានសញ្ញានៃការកើនឡើងតិចតួច បំផុតនៅក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចក្នុងប្រទេសបច្ចុប្បន្ននេះ។ ទោះបីជាមានភាពធន់ខ្លាំងប៉ុន្តែក្រុមហ៊ុនអាល្លឺម៉ង់ បានកំពុងនឹងជួបប្រទះទៅ នឹងការកើនឡើងតម្លៃថាមពល និងការកើនឡើងអត្រាការប្រាក់ ដែលធ្វើឲ្យទស្សនវិស័យសម្រាប់រយៈពេល១២ ខែបន្ទាប់នៅតែស្រពិចស្រពិលជាពិសេសចាប់តាំងពីការបញ្ជាទិញចូល...