បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងមិនអើពើការព្រមានរបស់សហរដ្ឋអាមេរិក មិនឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនោះទេហើយលោកក៏បានរិះគន់លោកខាងលិចជុំវិញការស្ទាក់ស្ទើរក្នុងការជួយបញ្ចប់អស្ថេរភាពនេះដែរ។ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែត Al Jazeera ដែលមានមូលដ្ឋាននៅកាតាកាលពីថ្ងៃសៅរ៍ លោក Raisi បាននិយាយថា៖រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងស្នើសុំឱ្យយើងកុំផ្លាស់ទីខណៈពេលដែលផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អង្គភាព Zionistនេះគឺជាការទាមទារដែលមិនត្រឹមត្រូវនោះទេ។ ប្រធានាធិបតីអ៊ីរ៉ង់ក៏បានអះអាងដែរថា ប្រតិបត្តិការជើងគោកដែលកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងប្រតិបត្តិការនឹងទទួលបរាជ័យ ដោយពណ៌នាថាវាជាជ័យជម្នះទីពីរ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសម្តែងការគាំទ្ររបស់ប្រទេសរបស់លោក ចំពោះ “ការការពារស្របច្បាប់” របស់ប្រទេសប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសារមួយ ដើម្បីអបអរសាទរ “ជ័យជម្នះដ៏អស្ចារ្យនៃការតស៊ូអ៊ីស្លាមប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ លោកបានបន្ថែមថា អ៊ីរ៉ង់ អញ្ជើញពិភពលោកទាំងមូលឱ្យមើលឃើញការពិតថា “ការប្រមូលផ្តុំនៃភាពឃោរឃៅ និងភាពអយុត្តិធម៌ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសង្កត់សង្កិន ការបន្តការជេរប្រមាថ ចំពោះស្ត្រី និងអ្នកទោស...