ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោកអាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តផ្ទុះឡើង។ លោក Musk បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះមួយដែលបានលើកឡើងដោយអ្នកប្រើ Twitter ដែលបានសរសើរការផ្ដល់យោបល់របស់មហាសេដ្ឋីដើម្បីបន្ថយជម្លោះរុស្ស៊ីនៅអ៊ុយក្រែនថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាមនុយក្លេអ៊ែរ កំពុងកើនឡើងយ៉ាងឆាប់រហ័ស”។ នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter...
បរទេស៖ លោក Elon Musk កាលពីថ្ងៃច័ន្ទ បានប្រាប់អ្នកតាមដាន របស់គាត់នៅលើ Twitter ថា ប្រសិនបើគាត់ស្លាប់ “នៅក្រោមកាលៈទេសៈដ៏អាថ៌កំបាំងវាពិតជាល្អ” ។ មហាសេដ្ឋី SpaceX និង Tesla ធ្លាប់បានប៉ះទង្គិច ជាមួយមន្ត្រីរុស្ស៊ី ជាន់ខ្ពស់ម្នាក់ ប៉ុន្តែការប្រកាសរបស់គាត់ ក្រោយមក បានបង្ករឿងកំប្លែងច្រើន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកនេះ បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសបើក ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិត រថយន្តអគ្គិសនីដ៏ធំបំផុត មួយរបស់ Tesla ហើយនៅក្នុងប្រទេសអាល្លឺម៉ង់។ រោងចក្រដ៏ធំនេះបានពន្យាពេល អស់រយៈពេល ៨ខែមកហើយ...
បរទេស៖ មហាសេដ្ឋី Elon Musk បានប្តេជ្ញាកាលពីថ្ងៃសុក្រថា សេវាអ៊ីនធឺណិតរបស់ SpaceX Starlink របស់គាត់នឹងបិទការផ្សាយ របស់ព័ត៌មានរុស្ស៊ី “ដែលស្ថិតនៅក្រោមការគំរាមកំហែង” បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ថា ត្រូវបានបញ្ជាដោយរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ ដើម្បីឱ្យត្រួតពិនិត្យប្រភព ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...