ព័ត៌មានជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត គម្រោងបង្កើតរោងចក្រ៧ ទីតាំង ក្រោមទុនវិនិយោគជាង៦០លានដុល្លារ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ទៀតដែលមានទុន វិនិយោគ៦០,៥លានដុល្លារអាមេរិក ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ សីហា បានឲ្យដឹងថា គម្រោងបង្កើតរោងចក្រទាំង ៧កន្លែងនោះមានដូចខាងក្រោម៖ ១. ETHAN METAL MANUFACTURE CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម...