បរទេស៖ នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃពុធ កងទ័ពអាកាសថៃ (RTAF) បានប្រកាសថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ទៅហោះល្បាតដែនអាកាសខាងលើស្រុក Mae Sot របស់ខេត្ត Tak នៅតាមព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ដើម្បីតាមដានស្ថានការណ៍នៅក្នុងប្រទេសជិតខាងមួយនេះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ...
កងទ័ពអាកាសថៃ (RATF) ចង់ប្រើប្រាស់ថវិកា នៅឆ្នាំក្រោយដើម្បីទិញយន្តហោះចម្បាំង F-16 , ប្រព័ន្ធការពារដែន អាកាសកម្រិតមធ្យម និងបច្ចេកវិទ្យាប្រឆាំងយន្តហោះ គ្មានមនុស្សបើក។ នេះបើយោងតាមសៀវភៅស របស់ខ្លួនដែលបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលសិក្ខាសាលា RTAF Symposium 2024 ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ ក្រុមពីឡូតអ៊ុយក្រែន ដំបូងដែលនឹងត្រូវធ្វើដំណើរទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរយន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេសលោកខាងលិច ត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់និងអាចហោះហើរបានឡើយរហូតដល់ឆ្នាំ២០២៤។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់នេះហើយដែរក្នុងនោះមានពីឡុតបម្រុងចំនួន២នាក់ប៉ុណ្ណោះ ហើយក្នុងនោះពួកគេអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស បានច្បាស់លាស់។ កន្លងមកក្រុមមន្ត្រីតែងតែបានទទូចឱ្យក្រុមអ្នកបើកយន្តហោះចូលរួមមេរៀនភាសាអង់គ្លេសរយៈពេល៤ខែក្នុងប្រទេសអង់គ្លេស ជាមុនសិនដើម្បីរៀនវាក្យស័ព្ទជាក់លាក់ដែលទាក់ទងនឹងយន្តហោះទំនើបៗ។ លុះត្រាណាតែពួកគេបានបញ្ចប់វគ្គសិក្សាភាសា ទាំងនេះប៉ុណ្ណោះ ទើបអ្នកបើកយន្តហោះអាចចាប់ផ្តើមហ្វឹកហាត់ប្រយុទ្ធបានដែលនេះមានន័យថាការហ្វឹកហាត់ ជាក់ស្តែងនឹងកើតឡើងមិនយូរជាងខែមករាទេ ហើយកម្មវិធីហ្វឹកហ្វឺន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ប្រទេសនៅលោកខាងលិច ដែលនឹងត្រូវ ហ្វឹកហាត់ កងកម្លាំងយោធា អ៊ុយក្រែន ដើម្បីធ្វើការហោះហើរ យន្តហោះចម្បាំង F-16 នោះកំពុងជួបបញ្ហា ដោយសារភាពលំបាក នៃការប្រើប្រាស់ភាសាអង់គ្លេស។ យោងតាមមន្ត្រីអាមេរិក និង អ្នកដែលដឹង ពីអំពីព័ត៌មានបានបញ្ជាក់ថា ក្រុមដំបូង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខា ជាមួយនឹងប្រទេសចំនួន១១ដើម្បីបង្កើតសម្ព័ន្ធភាពជាមួយគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលមួយ ដែលអាចឲ្យពីឡុតជនជាតិអ៊ុយក្រែន អាចធ្វើការហោះហើរយន្តហោះចម្បាំងប្រភេទ F-16 បាន។ ប្រភពដដែលបានសរសេរទៀតថា ៖ កម្មវិធីហ្វឹកហាត់ជាផ្លូវការសម្រាប់ពីឡុតអ៊ុយក្រែន ក្នុងការបើកបរយន្តហោះចម្បាំង F-16 ត្រូវបានបង្កើតឡើងដោយមិនត្រឹមតែប៉ុណ្ណោះ ក៏មានទាំងក្រុមការងារគាំទ្រនិងក្រុមការងារបច្ចេកទេសរបស់អ៊ុយក្រែន ផងដែលនឹងត្រូវចូលរួមក្នុងកម្មវិធីនេះ។ គួរឲ្យដឹងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏នឹងមានចូលរួម នូវវត្តមានរបស់យន្តហោះចម្បាំងជាច្រើនប្រភេទផ្សេងទៀតផងដែរ ដែលក្នុងនោះនឹងមានប្រទេសដាណឺម៉ាកនិងហូឡង់គឺជាអ្នកដឹកនាំ។ គួរឲ្យដឹងដែរថា...
បរទេស ៖ ក្រុមអ្នកជំនាញខាងអាវុធ របស់ក្រុមហ៊ុន យោធា ឯកជនរបស់រុស្សី Wagner Group បានលើកឡើងថាខណៈដែលអ៊ុយក្រែន កំពុងព្យាយាមស្វែង រកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ដើម្បីផ្គត់ផ្គង់អាវុធ ពីលោកខាងលិច នោះវា នឹងត្រូវការពេលវេលាយ៉ាងច្រើនដើម្បីអាចប្រើប្រាស់ អាវុធទាំងនោះបានដែលរួមមានទាំង យន្តហោះចម្បាំង F-16 ជាដើម ។ ថ្លែងទៅកាន់...
បរទេស៖ កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីប្រភពថា សហរដ្ឋអាមេរិក អាចផ្តល់ឱ្យអ៊ុយក្រែននូវ យន្តហោះចម្បាំងទំនើប ឬយ៉ាងហោចណាស់ ក៏យល់ព្រមលើការផ្ទេរ យន្តហោះចម្បាំងនេះពីប្រទេសផ្សេងៗទៀតផងដែរ។ ការសម្រេចចិត្តនេះ អាចកើតមានឡើង បើទោះជាប្រធានាធិបតី អាមេរិកលោក Joe Biden ថ្មីៗនេះបានថ្លែងថា ទីក្រុងវ៉ាស៊ីនតោននឹងមិន បញ្ជូនយន្តហោះចម្បាំង...
បរទេស៖សាជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទកន្លងទៅនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនធ្វើការបញ្ចូនយន្តហោះចម្បាំងប្រភេទ F-16 ទាំងឡាយណាទៅឲ្យប្រទេសអ៊ុយក្រែនដាច់ខាត។ ការបញ្ជាក់ប្រាប់ដោយប្រធានាធិបតីរូបនេះគឺមានលក្ខណៈ និងស្ថានភាពដូចកាលពីគ្រាដែលលោកបាន បដិសេធថានឹង មិនផ្គត់ផ្គង់រថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន កាលពីលើកមុនផងដែរដោយ គ្រានោះលោកបានបញ្ជាក់ថាវានឹងអាចបង្ក ឡើងទៅជាសង្គ្រាមលោកលើកទី៣ ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបែរជាបានផ្លាស់ប្តូរការសម្រេចចិត្តភ្លាមកាល ពី សប្តាហ៍មុន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Biden បាននិយាយថាទេ “No”ចំពោះយន្តហោះចម្បាំង...
វ៉ាស៊ីនតោន៖ យន្ដហោះចម្បាំង F-16 គឺជាយន្តហោះចម្បាំងដ៏ល្អឥតខ្ចោះ ជាមួយនឹងតម្លៃថោក ដំណើរការល្អ រូបរាងស្រស់ស្អាត អាយុវែង និងងាយស្រួលក្នុងការថែទាំ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Siamtoo។ នៅពេលនិយាយអំពីអ្នកប្រយុទ្ធ F-16 យើងជឿថាមនុស្សជាច្រើននឹងចាត់ទុកវាថាជា “អ្នកប្រយុទ្ធបុរាណបំផុត” នៅក្នុងដួងចិត្តរបស់ពួកគេ។ ជាង៤០ឆ្នាំ បានកន្លងផុតទៅ ចាប់តាំងពីវាត្រូវបានបញ្ចូល ជាលើកដំបូង នៅក្នុងឆ្នាំ១៩៧៨...