ព័ត៌មានអន្តរជាតិ
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet អំឡុងពេលនៃការវាយប្រហារ របស់ក្រុមឧទ្ទាមហួធី
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយ នៃក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពី ការវាយប្រហារដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន...