ព័ត៌មានអន្តរជាតិ
លោក ដូណាល់ ត្រាំ បដិសេធមិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេតស៊ីវិល
វ៉ាស៊ីនតោន៖ អតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេត រដ្ឋប្បវេណី លើជំនួញរបស់លោក កាលពីព្រឹកថ្ងៃពុធនោះឡើយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ បន្ទាប់ពីបានមកដល់ការិយាល័យ អគ្គមេធាវី នៃទីក្រុងញូវយ៉ក សម្រាប់ការដកខ្លួនលោក ត្រាំ បានចេញសេចក្តីថ្លែងការណ៍មួយដោយថា លោកនឹងអំពាវនាវឱ្យ...