ព័ត៌មានអន្តរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរ ចំពោះលោក Friedrich Merz ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់
កាលពីថ្ងៃទី៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោកFriedrich Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអាល្លឺម៉ង់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥៣ឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវមាគ៌ានៃការរួមរស់ជាមួយគ្នាដោយ គោរពគ្នា ជឿទុកចិត្តគ្នានិងសមភាព ហើយបានដើរតាមមាគ៌ាសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួម។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងទីបីលើពិភពលោក...