ព័ត៌មានអន្តរជាតិ
Update៖ ថ្ងៃនេះ ជប៉ុន ចាប់ផ្តើមបង្ហូរទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima ជាលើកទី២ ចូលក្នុងសមុទ្រ
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដែលបានកែច្នៃជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាជំហានបន្ថែមក្នុងដំណើរការជាច្រើនទសវត្សរ៍ ដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។ អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា ការបង្ហូរទឹកកាកសំណល់ចេញដែលជាផ្នែកតូចមួយនៃទឹកសំណល់នោះគឺមាន១,៣៤លានតោនដែលបានធ្វើឡើងចាប់តាំងពីរលកយក្សស៊ូណាមិ បានវាយប្រហារមកលើរោងចក្រនេះនៅក្នុងឆ្នាំ២០១១ ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០និង១៨នាទីព្រឹក ត្រូវម៉ោង៩និង១៨នាទីម៉ោងនៅសិង្ហបុរី...