តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានលើកឡើងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ បានសម្តែងការព្រួយបារម្ភ អំពីគោលនយោបាយសេដ្ឋកិច្ច “បង្ខិតបង្ខំ” របស់ប្រទេសចិន នៅក្នុងអ្វីដែលអ្នករិះគន់ហៅថា “អន្ទាក់បំណុល” ការទូតចំពោះប្រទេសកំពុងអភិវឌ្ឍន៍។ រដ្ឋមន្ត្រីក៏បានពិភាក្សាអំពី “ស្ថានភាពនៅហុងកុង និងស៊ីនជាំង” ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពី ការរំលោភសិទ្ធិមនុស្ស និង “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”...
ប៉េកាំង៖ ប្រទេសចិន បានឆ្លើយតបចំពោះការអំពាវនាវ របស់ក្រុមអ្នកមានទាំង៧ (G7) ដើម្បីឲ្យ ប្រទេសនេះចូលរួមប្រកបដោយ លក្ខណៈស្ថាបនានៅក្នុងប្រព័ន្ធអន្តរជាតិ ផ្អែកលើវិធានច្បាប់ ដោយអះអាងថាយុគសម័យនៃ “ពហុភាគីនិយម” ដោយផ្អែកលើផលប្រយោជន៍នៃ “ក្រុមតូចមួយនៃប្រទេស” ត្រូវបានបញ្ចប់។ ស្ថានទូតចិននៅទីក្រុងឡុងដ៌ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន ចំពេលមានកិច្ចប្រជុំកំពូល G-7 រយៈពេល ៣ ថ្ងៃដែលកំពុងដំណើរការនៅទីក្រុង...
វ៉ាស៊ីនតោន ៖ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G-7) នឹងប្រមូលផ្តុំគ្នា នៅក្នុងប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ ដើម្បីចាប់ផ្តើមការប្រជុំ ដោយផ្ទាល់លើកដំបូង របស់ពួកគេក្នុងរយៈពេលជិត ២ ឆ្នាំ ដោយស្វែងរកការបង្ហាញ នូវសាមគ្គីភាព របស់ពួកគេ ដើម្បីប្រឆាំងនឹងការកើនឡើង ឥទ្ធិពល នៃប្រទេសចិន និងដោះស្រាយនូវបញ្ហា ប្រឈមនានា ដូចជាការរាតត្បាតកូវិដ-១៩ជាដើម...