បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត The Bloomberg បានរាយការណ៍ថា ក្រុមប្រទេស G7 ទំនងជា បានបោះបង់ចោលផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដកហូត ទ្រព្យ សម្បត្តិរុស្សីដែលបានបង្កក ដោយសារតែមាន ការគំរាមពីអារ៉ាប៊ីសាអូឌីត។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បាននឹងកំពុងជំរុញ...
បរទេស ៖ កិច្ចប្រជុំកំពូលនៃក្រុមប្រាំពីរ (G7) បានបញ្ចប់ កាលពីថ្ងៃសៅរ៍ ដោយប្រទេសសមាជិកនីមួយៗ មានការពិចារណា អំពីយុទ្ធសាស្ត្ររៀងៗខ្លួនដែលធ្វើឱ្យជំហាន បន្ទាប់មានភាពមិនច្បាស់លាស់។ ក្នុងអំឡុងពេលនៃដំណើរការព្រាង សេចក្តីថ្លែងការណ៍រួម ដែលបានចេញកាលពីរសៀលថ្ងៃសុក្រ បានបង្កឱ្យមានការជជែកវែកញែក និងការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងចំណោមសមាជិក G7 ។ យោងតាមសេចក្តីថ្លែងការណ៍ ក្រុមនេះបានឈាន ដល់កិច្ចព្រមព្រៀងមួយ ដើម្បីប្រើប្រាស់ការប្រាក់...
តូក្យូ៖ ក្រុមប្រទេសទាំង៧ កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងប្រឆាំង នឹងកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថាបានទទួល បច្ចេកវិទ្យាយោធាពីទីក្រុងម៉ូស្គូ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាមីស៊ីល។ ការពង្រឹងសមត្ថភាពកាំជ្រួចរបស់កូរ៉េខាងជើង ជាមួយនឹងការគាំទ្រពីរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកជំនាញកិច្ចការបរទេស ដែលកំពុងជំរុញឱ្យប្រទេសជប៉ុន ដែលជាសមាជិកអាស៊ីតែមួយគត់នៃ G7 ដើរតួនាំមុខគេក្នុងការដោះស្រាយ ការគំរាមកំហែងក្នុងតំបន់។ ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្នុងគោលបំណងពង្រីកកិច្ចខិតខំប្រឹងប្រែង ពហុជាតិសាសន៍លើសពី...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 បន្ទាប់នៅទីក្រុងកាណាណាស្គីស រដ្ឋអាល់បើតា ក្នុងឆ្នាំ២០២៥ ។ នេះនឹងជាលើកទីប្រាំពីរសម្រាប់ប្រទេសកាណាដាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។ ទីក្រុងកាណាណាស្គីស មានចំងាយប្រហែល ៧៥ គីឡូម៉ែត្រពីភាគខាងលិចនៃតំបន់ កាល់ហ្គារី ដែលត្រូវបានកត់សម្គាល់ សម្រាប់ការកម្សាន្ដ និងទេសចរណ៍នៅលើភ្នំ Rocky...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបដិសេធការអញ្ជើញ ទៅកាន់កិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអ៊ីតាលី ដោយសាររដូវកាលធម្មយាត្រា Hajj នៅក្នុងប្រទេសរបស់ទ្រង់ ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះទៅហើយ។ Bin Salman ស្ថិតក្នុងចំណោមក្រុមមេដឹកនាំ មជ្ឈិមបូព៌ាដែលត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រាំពីរ G7...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី លោក Giancarlo Giorgetti បានប្រកាស កាលពីថ្ងៃសៅរ៍ថាកិច្ចប្រជុំ G7 នៅមិនទាន់អាចឈាន ដល់ការឯកភាពគ្នា អំពីរបៀបប្រើប្រាស់ប្រាក់ចំណូល ដែលបង្កើតដោយទ្រព្យបង្កក របស់ធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានឃាំងទុក នៅបរទេស ដើម្បីជួយអ៊ុយក្រែននោះទេ។ គួរឲ្យដឹងដែរថា ប្រទេសអ៊ីតាលី...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Capri ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ ដោយបន្ថែមថា G7 នៅតែលះបង់ ដើម្បីលុបបំបាត់វិបត្តិ។ លោក Blinken...
រ៉ូម ៖ កិច្ចប្រជុំរយៈពេល៣ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសទាំង៧ រឺហៅថា G7 បានចាប់ផ្ដើមនៅលើកោះ Capri របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ ដោយកិច្ចពិភាក្សារំពឹងថា នឹងផ្តោតលើស្ថានភាព នៅមជ្ឈិមបូព៌ា ។គួរបញ្ជាក់ថា របៀបវារៈសំខាន់ នៅក្នុងកិច្ចប្រជុំ គឺជម្លោះ តំបន់ហ្គាហ្សា និងការវិវត្តន៍បន្ទាប់ពីការវាយប្រហារ សងសឹករបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះមកលើអ៊ីស្រាអ៊ែល...
តូក្យូ៖ ប្រភពការទូតមួយបានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ គ្រោងនឹងថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ យោធារវាងរុស្ស៊ី និងកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅចុងសប្តាហ៍នេះ។ ប្រភពបានលើកឡើងពី សេចក្តីព្រាងសេចក្តីប្រកាស ដែលនឹងចេញនៅថ្ងៃចុងក្រោយ នៃកិច្ចចរចារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធនៅលើកោះ Capri របស់អ៊ីតាលី ដោយរដ្ឋមន្ត្រីក៏បានរិះគន់អ៊ីរ៉ង់ ចំពោះភាពតានតឹងក្នុងតំបន់ ការបង្កើនគ្រោះថ្នាក់ ដោយផ្តល់អាវុធ និងសម្ភារៈពាក់ព័ន្ធសម្រាប់គាំទ្រការធ្វើសង្គ្រាម។ ប្រភពបានឲ្យដឹងថា...