ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល ទាមទារឲ្យប្រធានយូអិន លាលែងពីតំណែង
បរទេស៖តំណាងទូតអ៊ីស្រាអែលលោក Gilad Erdan ប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការប្រកាសទាមទារឲ្យលោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres លាលែងចេញពីតំណែងដោយចោទប្រកាន់គាត់ពីការបង្ហាញអាណិតអាសូរសម្រាប់ភេរវករ និងឃាតកនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខចុងក្រោយ។ សរសេរនៅលើបណ្តាញសង្គម X លោកបានសរសេរថា៖ខ្ញុំសូមអំពាវនាវឱ្យគាត់លាលែងពីតំណែងជាបន្ទាន់។អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបង្ហាញការយល់ដឹងសម្រាប់យុទ្ធនាការនៃការសម្លាប់រង្គាលលើកុមារ ស្ត្រី និងមនុស្សចាស់ មិនស័ក្តិសមក្នុងការដឹកនាំអង្គការសហប្រជាជាតិនោះទេ។ គ្មានហេតុផល ឬចំណុចណាមួយក្នុងការនិយាយទៅកាន់អ្នកដែលបង្ហាញការអាណិតអាសូរចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុតដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ីស្រាអែល និងប្រជាជនជ្វីហ្វដាច់ខាត។ លោកErdan បានលើកឡើងទៀតថា៖សុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Guterres គឺជាភស្តុតាងដែលថាអគ្គលេខាធិការ...