ភ្នំពេញ ៖ ឪពុកក្មេងស្រីម្នាក់ដែលស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1 ត្រូវបានពិនិត្យនិងព្យាបាល ហើយយកសំណាកទៅធ្វើតេស្តបានបង្ហាញលទ្ធផលអវិជ្ជមាន ។ លទ្ធផលអវិជ្ជមានត្រូវបានបង្ហាញនាថ្ងៃទី២៧ កុម្ភៈ ។ ប៉ុន្តែទោះបីជារូបគាត់អវិជ្ជមាន យ៉ាងណាក៏ដោយ តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចប់វគ្គព្យាបាល តាមពិធីការនៃការប្រើប្រាស់ថ្នាំ។ ឪពុកក្មេងស្រីនេះ ត្រូវបានរកឃើញឆ្លងជំងឺផ្តាសាយបក្សីនេះ កាលពីថ្ងៃ២៦ កុម្ភៈ ក្រោយកូនស្លាប់ប៉ុន្មានថ្ងៃមក។ ក្រោយរកឃើញក្មេងស្រីអាយុ១១ឆ្នាំ ស្លាប់នៅភូមិរលាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីទី២ ឆ្លងជំងឺផ្តាសាយបក្សី H5N1 ទៅលើបុរសម្នាក់ទៀតអាយុ ៤៩ឆ្នាំដែលត្រូវជាឪពុកបង្កើត របស់កុមារី ដែលបានស្លាប់ដោយ ជំងឺផ្តាសាយបក្សី កាលពីថ្ងៃ២២ កុម្ភៈ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ យោងតាមចេញសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា បន្ទាប់ពីកុមារីជាកូនស្លាប់ដោយជំងឺផ្តាសាយបក្សីមក...