ព័ត៌មានជាតិ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបណ្តាញ ក្រុមHacker មួយក្រុម ដែលបាន Hack ចូល Telegram ជាច្រើន ដើម្បីឆបោកប្រាក់
ភ្នំពេញ៖ រយៈពេលថ្មីៗ ចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាម ជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវ បានខាតបង់ប្រាក់ រាប់ពាន់ម៉ឺនដុល្លារ ដោយសារតែការបោកបញ្ឆោត ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញ បានទទួលបណ្តឹង ពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិ ជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់...