ព័ត៌មានអន្តរជាតិ
ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី កាន់តែអាក្រក់ទៅៗ ដោយសារទណ្ឌកម្មរបស់អាមេរិក
ដាម៉ាស់៖ នាយករដ្ឋមន្ត្រីស៊ីរីលោក Hussein Arnous បានឲ្យដឹងថា ភាពចលាចលសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ នៅពេលដែលរូបិយប័ណ្ណជាតិបន្តធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Arnous បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ដែលលោកបានលើកឡើងថា បាននាំឱ្យមានការបង្ខូចទ្រង់ទ្រាយនៃយន្តការកំណត់តម្លៃ ដែលបណ្តាលឱ្យមានអតិផរណាខ្ពស់ និងការជាប់គាំងក្នុងវិស័យជាច្រើន។ នៅព្រឹកថ្ងៃនោះ ធនាគារកណ្តាលនៃប្រទេសស៊ីរី បានវាយតំលៃប្រាក់ផោនស៊ីរីប្រហែល ៣០ភាគរយ ដោយប្រាក់ដុល្លារអាមេរិកបានប្តូរទៅ ៨៥៤២...